លោក Jose Mourinho បានដាក់គោលដៅយកខ្សែប្រយុទ្ធ Eden Hazard ទៅរួមក្រុមនៅក្លឹបថ្មី Roma របស់ខ្លួន នារដូវកាលដោះដូរកីឡាករខាងមុខនេះ។
អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ដែលត្រូវបានក្រុម Spurs បណ្ដេញចេញកាលពីប៉ុន្មានខែមុននេះ បានបង្ហើបពីគម្រោងនាំយកកីឡាករថ្មី អំឡុងពេលលោកទៅដឹកនាំក្រុម Roma ហើយ។ ដោយក្នុងនោះ លោក Jose ចង់បានកីឡាករ Eden Hazard ដែលកំពុងលេងមិនបានល្អនៅក្រុម Real Madrid ទៅរួមក្រុម បន្ទាប់ពីដឹងថាតម្លៃខ្លួនរបស់គេផ្ទេរចេញមកត្រឹមតែ៤០លានអឺរ៉ូ។
អតីតខ្សែប្រយុទ្ធរបស់ក្រុម Chelsea ខាងលើបានផ្ទេរទៅលេងនៅក្រុម Real Madrid នៅឆ្នាំ២០១៩ ក្នុងតម្លៃខ្លួនជាង១០០លានផោនឯណោះ។ តែ២រដូវកាលនេះ រូបគេមិនអាចបង្ហាញទម្រង់លេងល្អអ្វីនោះទេ ដោយសារតែមានបញ្ហារបួសជាប់ជានិច្ចតែម្ដង។ ដោយត្រឹម២រដូវកាល រកបានត្រឹម៥គ្រាប់ទេ៕
ប្រភព៖ DailyMAil