អ្នកចាត់ការលោក Roy Hodgson បានប្រកាសហើយថានឹងចាកចេញពីតំណែងជាអ្នកចាត់ការក្លឹប Crystal Palace នៅបញ្ចប់រដូវកាល ២០២០/២១ ហើយនៅប្រកួតចុងក្រោយទល់ Arsenal កាលពីយប់មិញ លោកបានចេញមកសាទរជាមួយអ្នកគាំទ្រ ដោយមានក្រុមទាំងសងខាងឈរអមធ្វើជារនាំងកិត្តិយស។
បុរសវ័យ ៧៣ ឆ្នាំ រដូវកាលនេះបានដឹកនាំ Crystal Palace ឲ្យឈរនៅលេខ ១៣ ដោយមាន ៤៤ ពិន្ទុ អាចរំកិលមកលេខ ១២ ស៊ីសងលើប្រកួតចុងក្រោយជុំទី ៣៨ ទល់ Liverpool។ ទៅមើលទិដ្ឋភាពអបអរសាទរ និងការលាលោក Hodgson នៅការចាកចេញពីតំណែង មើលទៅគួរឲ្យគោរពជាខ្លាំង ព្រោះមិនថាតែអ្នកគាំទ្រ និងកីឡាកររបស់ Arsenal ក៏បង្ហាញការសាទរចំពោះលោកយ៉ាងកក់ក្តៅផងដែរ។
ទស្សនាវីដេអូខាងក្រោម៖
🎶 𝙃𝙚'𝙨 𝙤𝙣𝙚 𝙤𝙛 𝙤𝙪𝙧 𝙤𝙬𝙣… 🎶
Roy Hodgson walks out at Selhurst Park as the manager of Crystal Palace for the final time ❤️ pic.twitter.com/5al0v6kUJC
— Football on TNT Sports (@footballontnt) May 19, 2021
បញ្ជាក់ថា បុរសសញ្ជាតិអង់គ្លេស បានឆ្លងកាត់អាជីពជាអ្នកចាត់ការតាំងពីឆ្នាំ ១៩៧៦ មកម្ល៉េះ។ សរុបការប្រកួតនៅក្លឹបជាច្រើន ចំនួន ៨២៧ ប្រកួត ឈ្នះ ៣៣៨ ស្មើ ២១៣ និងចាញ់ ២៧៦ លើក។ លោកដឹកនាំរបូតគ្រាប់បាល់ ១១៩៤ គ្រាប់ និងរកបានគ្រាប់បាល់ ១ ០២០ គ្រាប់៕
ប្រភព៖ SportBible