ធ្លាយ! ឯកសណ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិថ្មី

ក្រុមជម្រើសជាតិកម្ពុជា នឹងផ្តើមហ្វឹកហាត់នាល្ងាចថ្ងៃទី០៤ ខែកញ្ញានេះ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញាខាងមុខនេះ។ ក្នុងនោះក៏មានបែកធ្លាយឯកសណ្ឋានហ្វឹកហាត់ថ្មីលើបណ្តាញសង្គមផងដែរ។

ជារឿងគួរឲ្យចាប់អារម្មណ៍ ត្បិតអ្នកគាំទ្រកំពុងទន្ទឹមរង់ចាំមើលឈុតថ្មីរបស់ជម្រើសជាតិ។

ពួកគេបានបញ្ចេញទស្សនៈពេញចិត្តច្រើន ចំពោះការផ្លាស់ប្តូរនេះ។ ជាមួយគ្នាផងដែរ តាមប្រភពច្បាស់ការទម្លាយថា ឯកសណ្ឋានប្រកួតផ្លូវការក៏បានបញ្ជូនមកដល់កម្ពុជារួចហើយដែរ។

ការហ្វឹកហាត់ក្រោមវត្តមានអ្នកចាត់ការកម្រិតពិភពលោកថ្មីនេះ អាចបើកឲ្យអ្នកគាំទ្រចូលទស្សនា។ ដូច្នេះចង់ឃើញឯកសណ្ឋានហ្វឹកហាត់ថ្មី និងការត្រៀមរបស់ក្រុមជម្រើសជាតិ អ្នកគាំទ្រអាចទៅមើលនៅពហុកីឡដ្ឋានជាតិបានចាប់ពីវេលាម៉ោង៥ល្ងាច។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT