ក្រុមបិសាចក្រហម Manchester United បានចេញព្រមានអ្នកគាំទ្រដែលមកបាតុកម្ម និងបង្កជាហិង្សាថានឹងត្រូវពិន័យជាមិនខាន ប្រសិនបើមិនព្រមបញ្ឈប់ទេនោះ។
United នឹងត្រូវប្រកួតចុងក្រោយក្នុងដីទល់ក្រុម Fulham ដែលនឹងអនុញាតិឱ្យមានអ្នកគាំទ្រដល់ទៅ១ម៉ឺននាក់ចូលទស្សនា។ ការប្រកួតក្នុងដីចុងក្រោយនេះដែរ ក្លឹបបិសាចក្រហមក៏បានចេញបញ្ជាក់ហើយដែរថាប្រសិនបើមានអ្នកគាំទ្រណានៅតែបន្ដការបាតុកម្ម និងបំផ្លាញរបស់របរទៀត នោះនឹងត្រូវចាប់ពិន័យហើយ។
ការពិន័យនោះទៀតសោត គឺនឹងហាមឱ្យចូលមើលបាល់ទាត់ជារៀងរហូត និងការពិន័យជាប្រាក់ផ្សេងៗទៀតផងដែរ។ សូមបញ្ជាក់ថាការតវ៉ានេះកើតឡើង ដោយសារតែអ្នកគាំទ្រទាំងអស់នោះចង់ឱ្យលោក Glazer ដែលជាម្ចាស់ក្លឹបនេះ លក់ក្លឹបទៅអ្នកដទៃទៅ៕
ប្រភព៖ DailyMail