លោក Pep Guardiola បានអះអាងថានៅរដូវកាលនេះក្រុម Manchester City ពិតជាពិបាកក្នុងការឈ្នះពានរង្វាន់ណាស់ ដូច្នេះហើយត្រូវតែចង់ចាំវាទុក។
ក្រុម Manchester City បានក្លាយជាជើងឯកពានរង្វាន់ English Premier League ហើយ បន្ទាប់ពីក្រុម Manchester United លេងចាញ់ក្រុម Leicester City ក្នុងលទ្ធផល ២-១ នៅយប់មិញ។ បើទោះជានៅសល់៣ប្រកួតក្នុងដៃ ក៏ក្រុមរបស់លោក Pep អាចលើកពានរង្វាន់បានមុនទៅហើយ។
តែបើតាមអ្នកចាត់ការ Pep បានចាត់ទុករដូវកាលនេះ ជារដូវកាលពិបាកបំផុតមួយសម្រាប់ក្រុមក្នុងការឈ្នះពានរង្វាន់។ អ្នកចាត់ការជួយ Man City ឈ្នះពានលីគ៣ក្នុងរយៈពេល៤ឆ្នាំនេះ បាននិយាយថា៖ “វាបានក្លាយជារដូវកាលលំបាកសម្រាប់គ្រប់គ្នា។ វាជារដូវកាលពិបាកជាងគេមួយ។ យើងនឹងចង់ចាំវាទុក និងវិធីដែលយើងអាចឈ្នះពានរង្វាន់វិញបាន។ ខ្ញុំពិតជាមានមោទកភាពក្នុងការដឹកនាំក្រុមកីឡាករទាំងអស់គ្នាបាន”៕
ប្រភព៖ DailyMail