អង្គរថាយហ្គឺរ ធ្លាប់ឈ្នះប៉ូលីស ក្នុងវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ Hun Sen Cup ឆ្នាំ ២០១៥ ចុះល្ងាចនេះវិញ ?

បន្ទាប់ពីការប្រកួតមួយគូ បានបញ្ចប់កាលពីម្សិលមិញ ដែលឃើញថា ក្រសួងការពារជាតិ ទទួលបានកៅអីវគ្គផ្តាច់ព្រ័ត្រ ក្រោយពួកគេប្រកួតស្មើជាមួយណាហ្គាវើល ១-១ ប៉ុន្តែយកឈ្នះនៅវគ្គថែមម៉ោង ២គ្រាប់ គ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនរង់ចាំអ្នកឈ្នះក្នុងការប្រកួតថ្ងៃនេះ ។

អង្គរថាយហ្គឺរ និង អគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្គូផ្គងប៉ះគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅម៉ោង ៦:៣០នាទីល្ងាចនេះ នៅពហុកីឡដ្ឋានជាតិ ។

ក្រុមទាំងពីរ សុទ្ធតែធ្លាប់បង្ហាញខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ដោយក្នុងនោះ អង្គរថាយហ្គឺរ ធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែចាញ់ស្វាយរៀង ២-០ និងបានយកឈ្នះ អគ្គស្នងការដ្ឋាននគរបាលជាតិ ៣ ទល់នឹង ០ ដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងឆ្នាំ ២០១៥។

រីចំណែកឯ អគ្គស្នងការដ្ឋាននគរបាលជាតិ ( ប៉ូលីស អេហ្វស៊ី ) វិញ ធ្លាប់បង្ហាញខ្លួននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៣លើក ឈ្នះជើងឯកមួយលើក កាលពីឆ្នាំ ២០១៤ និង ទទួលបានលេខ ៣ មួយលើក ( ២០១២ ) បានលេខ ៤ មួយលើក ( ២០១៥ ) ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT