ដំណឹងក្តៅទើបតែចុះផ្សាយមុននេះបន្តិច គឺគ្រូទំនេរជើងលោក Jose Mourinho ត្រូវបានក្លឹប AS Roma ប្រកាសចាត់តាំងក្លាយជាអ្នកចាត់ការថ្មី ចាប់ពីរដូវកាលក្រោយ ២០២១/២២ តទៅ។
ការប្រកាសចាត់តាំងអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ខាងលើ ធ្វើឡើងក្រោយប៉ុន្មានម៉ោងនៃការប្រកាសចាកចេញរបស់លោក Paulo Fonseca ដែលនឹងចែកផ្លូវនៅបញ្ចប់រដូវកាល ២០២០/២១ នេះ។
បញ្ជាក់ថា Mourinho បានចុះហត្ថលេខាលើកុងត្រាជាមួយ Roma ដែលមានសុពលភាពដល់ឆ្នាំ ២០២៤។ កន្លងមកលោកក៏ធ្លាប់ជាអតីតគ្រូបង្វឹករបស់ក្លឹបកំពូលអ៊ីតាលី Inter Milan ដែរ ដោយកាលនោះនាឆ្នាំ ២០១០ ជាឆ្នាំជោគជ័យឈ្នះពានរង្វាន់ដល់ទៅ ៣ រួមគ្នាក្នុងឆ្នាំតែមួយ។ ការមកចូលរួមនៅ Roma លោកនឹងបានជួបកូនក្រុមចាស់ Chris Smalling ក៏ដូចជា Henrikh Mkhitaryan ដែលធ្លាប់ចាយពេលរួមគ្នាកាលនៅក្លឹបចាស់ Manchester United៕
ប្រភព៖ SportBible