កម្ពុជា ជាជើងឯកវគ្គជម្រុះ Suzuki Cup ឆ្នាំ ២០១៦ ចុះឆ្នាំ ២០១៨នេះវិញ តើ ទីម័រ ឬ ព្រុយណេ ?

ក្រោយពីរង់ចាំអស់រយៈពេល ២ឆ្នាំ ទីបំផុតការប្រកួតពានរង្វាន់បាល់ទាត់ប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានត្រឡប់មកវិញសារជាថ្មីហើយ ដោយនឹងចាប់ផ្តើមវគ្គជម្រុះបឋម នៅថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៨នេះ។

ទីម័រខាងកើត និង ព្រុយណេ គឺជាបេក្ខភាពស្ថិតនៅក្នុងវគ្គជម្រុះបឋម ដែលនឹងត្រូវប្រជែងគ្នាដណ្តើមកៅអីពូល B ។ ពួកគេត្រូវប្រកួតគ្នា ២ជើង ( ជើងទីពីរ នឹងប្រកួតនៅថ្ងៃទី ៨ ខែ កញ្ញា ) ។

គួររំលឹកថា កម្ពុជា គឺជាក្រុមជើងឯកវគ្គជម្រុះបឋម Suzuki Cup កាលពីឆ្នាំ ២០១៦ ដោយកាលនោះ ប្រកួត ៣លើក ឈ្នះឡាវ ២-១ ឈ្នះ ព្រុយណេ ៣-០ និង ឈ្នះទីម័រខាងកើត ៣-២ ។

ក្នុងឆ្នាំ ២០១៨ កម្ពុជា ត្រូវបានចាប់ឆ្នោតឱ្យចូលរួមពូល A ដោយស្វ័យប្រវត្តិ រួមជាមួយនឹង មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឡាវ និង វៀតណាម ហើយចាប់ផ្តើមប្រកួតពីថ្ងៃទី ៨ ខែ វិច្ឆិកា តទៅ ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT