ថៃ បង្ហាញគូប្រកួតមិត្តភាពចុងក្រោយដែលមានចំណាត់ថ្នាក់ FIFA ក្រោមលេខ ១០០

ក្រុមការពារជើងឯក Suzuki Cup ជម្រើសជាតិថៃ បានបង្ហាញគូប្រកួតមិត្តភាពចុងក្រោយរបស់ខ្លួន គឺក្រុមជម្រើសជាតិ ទ្រីនីដាដនិងតូបាហ្គោ ( Trinidad & Tobago ) ដែលមានចំណាត់ថ្នាក់ FIFA ខ្ពស់ជាងខ្លួនដល់ទៅ ៣១ លេខ ។

នេះគឺជាប្រកួតទីពីរ​ ដែលថៃ នឹងត្រូវកម្តៅសាច់ដុំ មុនចូលរួមពាន Suzuki Cup ឆ្នាំ ២០១៨ ដោយប្រកួតទីមួយ គឺពួកគេនឹងត្រូវជួប ហុងកុង នៅថ្ងៃទី ១១ ខែ តុលា និងជួប ទ្រីនីដាដ ថ្ងៃទី ១៤ ខែដដែល ។

នៅក្នុងវគ្គជម្រុះពូល Suzuki Cup ថៃ ត្រូវបានចាប់ឆ្នោតឱ្យឈរក្នុងពូល B រួមជាមួយ សិង្ហបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន និងក្រុមឈ្នះវគ្គជម្រុះបឋម រវាង ទីម័រខាងកើត និងព្រុយណេ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT