បឹង​កេត​ត្រៀម AFC Cup បាន​កម្រិតណាហើយ?

លោក គីម ភក្ដី គ្រូបង្គោលក្លិបកីឡាបាល់ទាត់បឹងកេតបានលើកឡើងជុំវិញការប្រកួតពានរង្វាន់ក្លិបលំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC CUP 2021 ដោយលោកបញ្ជាក់ថា  លោកនៅតែជឿជាក់លើការប្រឹងប្រែងរបស់ពួកយើង និងកីឡាករទាំងអស់ថា យើងត្រូវតែកែប្រែប្រវត្តិសាស្ត្របាល់ទាត់ឱ្យខាងតែបាន នេះជាឱកាសរបស់ពួកយើងក្នុងការអភិវឌ្ឍបាល់ទាត់អាជីពពិតប្រាកដ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបន្ថែមថា «ការលើកការប្រកួត ទៅចុងខែមិថុនា វាជាពេលវេលាល្អមួយ ក្នុងស្ថានភាពរបស់យើងនាពេលបច្ចុប្បន្ន គិតពីពេលនេះ យើងកំពុងតែស្រពិចស្រពិលនៅឡើយពីស្ថានភាពជំងឺកូវីដនៅប្រទេសរបស់យើង ដោយ សារក្រុមយើងមិនទាន់បានប្រមូលផ្តុំគ្នាធ្វើការហ្វឹកហាត់នៅឡើយទេ។ ខ្ញុំសង្ឃឹមថា នាពេលដ៏ខ្លីខាងមុខនេះយើងអាចបើកការហ្វឹកហាត់វិញបាន ព្រោះអ្វីដែលខ្ញុំបារម្ភគឺការប្រកួត AFC នេះដែលមានក្រុមខ្លះដូចជា Hanoi គេកំពុងមានការប្រកួតជាប់ក្នុង លីគគេ ក្រោយពីការដកខ្លួនរបស់ក្លិបមីយ៉ាន់ម៉ាចំនួន២ក្រុម»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះការប្រកួតនឹងធ្វើឡើងនៅទឹកដីកណ្តាល ប៉ុន្តែ AFC មិនទាន់បញ្ជាក់អំពីទីលានប្រកួតថាត្រូវធ្វើនៅប្រទេសណានៅឡើយទេ ដែលធ្វើឱ្យប៉ះពាល់ដែរ ក្នុងបរិបទកូវីដ-១៩នេះ ព្រោះយើងត្រួវការរៀបចំក្រុមទៅតាម បរិយាកាសប្រទេសនីមួយៗ ដែលយើងត្រូវលេង ប៉ុន្តែបច្ចុប្បន្ននេះ យើងមិនអាចរើសកន្លែង ឬ រៀបចំបានទេ មានតែប្រឹងប្រែងសម្របខ្លួនគ្រប់កាលទេសប៉ុណ្ណោះ។ លោកសង្កត់ធ្ងន់ថា លោកតែងតែតាមដានការប្រកួតរបស់ក្រុម Hanoi ហើយឃើញថា លទ្ធផលចំណាត់ថ្នាក់ពុំសូវល្អ ប៉ុន្តែការប្រកួតរបស់ពួកគេនៅតែមានកម្រិតល្អមួយ ដែលមិនអាចមើលរំលងបាន  ដូច្នេះយើងត្រូវការពេលហ្វឹកហាត់បានល្អ ដើម្បីការប្រកួតដ៏ល្អនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

AFC Cup 2021 សម្រាប់ពូល G មានក្លិបកម្ពុជា បឹងកេត, ក្លិបវៀតណាម Hanoi FC, ក្លិបឥណ្ឌូនេស៊ី Bali United និង១ក្លិបទៀតមកពីវគ្គជម្រុះបឋមរវាងក្លិបមកពីប្រទេសឡាវ និងប្រ៊ុយណេ គឺក្រុម Chanthabouly និង Kasuka FC។ ការប្រកួតក្នុងពូលG គ្រោងនឹងប្រកួតចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១។ សម្រាប់ ព្រឹត្តិការណ៍ AFC Cup នេះចាប់ពីរដូវកាល ២០២១តទៅ គឺកម្ពុជាទទួលបាន១កៅអីកន្លះ ខុសពីពេលមុនៗកន្លងទៅដោយទទួលបានតែ១កៅអីប៉ុណ្ណោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១កៅអីកន្លះនេះ មានន័យថា ក្រុមជើងឯកលីគកំពូលកម្ពុជានឹងត្រូវបានឡើងទៅប្រកួតវគ្គចែកពូលដោយស្វ័យប្រវត្តិ ខណៈក្រុមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នឹងត្រូវឆ្លងកាត់ការប្រកួតជម្រុះបឋម (Play-off) ១ប្រកួត ឬ២ប្រកួត ជាមុនសិន មុនឆ្លងចូលប្រកួតក្នុងពូល។ សម្រាប់២ក្រុមកម្ពុជា គឺបឹងកេត ក្រុមជើងឯកលីគកំពូលកម្ពុជា ស្ថិតក្នុងពូល G ដោយស្វ័យប្រវត្តិ និងក្រុមវិសាខា ក្រុមជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០២០ នឹងត្រូវប្រកួតជម្រុះបឋម១ប្រកួតជាមួយក្រុមជើងឯកទ័ម័រខាងកើត ក្រុម Lalenok United នឹងប្រព្រឹត្តនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១។ ក្រុមឈ្នះនឹងចូលក្នុងពូល I ជាមួយ៣ក្រុមផ្សេងទៀត គឺក្លិបហ្វីលីពីន Kaya FC-IIoilo, ក្លិបម៉ាឡេស៊ី Terengganu FC និងក្លិបសិង្ហបុរី Geylang International FC៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT