លោក Unai Emery បាននិយាយថា១គ្រាប់ប៉េណាល់ទីរបស់ក្រុម Arsenal មិនសមឱ្យនោះទេ ព្រោះជាកំហុសអចេតនាកើតឡើងក្នុងតំបន់គ្រោះថ្នាក់ប៉ុណ្ណោះ។
ក្រុម Villarreal របស់លោក Emery ធ្វើបានល្អណាស់ ដោយយកឈ្នះលើក្រុម Arsenal បានក្នុងលទ្ធផល ២-១ សម្រាប់ការប្រកួតពានរង្វាន់ Europa League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅយប់មិញនេះ។ យ៉ាងណាមិញ បើទោះជាឈ្នះមែន ប៉ុន្ដែសម្រាប់អ្នកចាត់ការក្រុម Villarreal មើលឃើញថាកាំភ្លើងធំ មិនសមនឹងទទួលបាន១គ្រាប់ប៉េណាល់ទីនោះឡើយ។
លោក Emery បាននិយាយក្រោយចប់ការប្រកួតថា៖ “ប៉េណាល់ទី គឺមិនមែនប៉េណាល់ទីទេ។ យើងសមនឹងឈ្នះការប្រកួតនេះ។ នេះជារឿងសំខាន់ដែលអាជ្ញាកណ្ដាលខុសបច្ចេកទេស Error ជាមួយ VAR អ្នកអាចឃើញវាបាន”៕ប្រភព Dailymail