កុងត្រារបស់ Lionel Messi ជាមួយក្លឹប Barcelona ដែលត្រូវផុតនៅខែមិថុនាខាងមុខនេះ ហាក់មិនទាន់ដោះស្រាយរួចរាល់នោះទេ ដោយកន្លងទៅលោក Jorge Messi ដែលជាឪពុកនិងជាភ្នាក់ងារក៏ទើបតែមកជជែកសារជាថ្មីជាមួយនឹងប្រធានក្លឹបលោក Joan Laporta។
យ៉ាងណតាមរបាយការណ៍ពី TV3 បានឲ្យដឹងថា ការជួបពិភាក្សាសារនេះ ហាក់មើលឃើញពីតម្រុយវិជ្ជមានច្រើន ពោលគឺមានភាគរយនឹងបន្តរួមរស់នៅ Camp Nou ច្រើនជាងការចាកចេញ។
យ៉ាងណាបើលម្អិតដល់ផែនការណ៍ដែលកីឡាករអាហ្សង់ទីនចង់ធ្វើនោះគឺមាន ៣ ចំណុចធំៗ៖
១) បន្តរួមរស់នៅ Barcelona រយៈពេល ២ ឆ្នាំទៀត ដើម្បីខ្លួនអាចលេងនៅកម្រិតដ៏ខ្ពស់ និងចូលរួមការប្រកួត World Cup ២០២២ ដែលជាលើកចុងក្រោយ
២) ក្រោយមកផ្ទេរទៅលេងនៅលីគ MLS ជាមួយក្លឹប Inter Miami របស់លោក David Beckham
៣) ការផ្ទេរទៅរស់នៅទីក្រុង Florida គេនឹងរួបរួមជាមួយ Luis Suarez ក្លាយជាមិត្តរួមក្រុមសារជាថ្មី ហើយដើម្បីចាប់យកឱកាសដើរតួជាឯកអគ្គរដ្ឋទូត (BA) ប្រចាំក្លឹប Barcelona នៅទឹកដីសហរដ្ឋអាមេរិក៕
ប្រភព៖ Marca