ក្តៅៗ! បញ្ជីឈ្មោះជម្រើសជាតិត្រៀមប៉ះម៉ាឡេស៊ី ចេញហើយ

កីឡាករ២៣នាក់ ត្រូវបានកោះហៅចូលជម្រើសជាតិកម្ពុជា ដើម្បីហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពតទល់ក្រុមជម្រើសជាតិ ម៉ាឡេស៊ី ក្រោមការដឹកនាំពីអ្នកចាត់ការថ្មី keisukeHonda ។

ក្នុងនោះអ្វីដែលគួរភ្ញាក់ផ្អើលគឺក្រុមអង្គរថៃហ្គឺ ដែលវាយបកយកឈ្នះ ភ្នំពេញក្រោន ៣-០ នៅជើងទី២ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុនសែន បែរជាគ្មានកីឡាករណាម្នាក់ជាប់ជម្រើសជាតិ។ ជាមួយគ្នានេះដែរ ខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ក៏គ្មានឈ្មោះក្នុងបញ្ជី ស្របពេលគេកំពុងរបួសតាំងពីលេងមិត្តភាពឲ្យ បឹងកេត។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា នឹងប្រកួតមិត្តភាពជាមួយ ជម្រើសជាតិម៉ាឡេស៊ី នាថ្ងៃទី១០ ខែកញ្ញា ដើម្បីសមជើងត្រៀមវគ្គចែកពូល AFF Suzuki Cup។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT