ក្រុម Manchester City កាន់តែកៀកឈ្នះពានរង្វាន់ English Premier League មែនទែនហើយ បន្ទាប់ពីពូកគេលេងឈ្នះក្រុម Aston Villa ២-១ទៀតនៅយប់មិញ។
ក្រុម Aston Villa រកគ្រាប់បាល់បានភ្លាមតែម្ដង គ្រាន់តែកែបាល់ភ្លាមដោយ McGinnនៅនាទីទី១។ យ៉ាងណាមិញ នៅនាទី២២ ក៏ស្រាប់តែ Foden រកគ្រាប់បាល់តាមស្មើវិញបាន មុនពេល Rodri ថែមគ្រាប់បាល់ជ័យជម្នះនៅនាទី៤០។ ការប្រកួតដែលនៅសល់ មិនមានគ្រាប់បាល់កើតឡើងទៀតទេ ទោះជា Stone របស់ Man City កាតក្រហម១នៅនាទី៤៤ និង Cash របស់ Aston កាតក្រហម១ដែរនៅនាទី៥៧ក៏ដោយ។
ជាមួយលទ្ធផលបន្ថែម៣ពិន្ទុទៀតនេះ បានជួយក្រុម Man City កាន់តែកៀកក្នុងការឈ្នះពានរង្វាន់ Premier League មែនទែនហើយ។ ពួកគេដាច់១១ពិន្ទុពីក្រុមលេខ២ Manchester United ស្របពេលការប្រកួតនៅសល់ត្រឹមតែ៥ប្រកួតទៀតប៉ុណ្ណោះ៕
ប្រភព៖ DailyMail