បាត់មុខពីEPLមួយឆ្នាំកញ្ជ្រោងខៀវត្រឡប់មកវិញអាចក្នុងនាមជាម្ចាស់ជើងឯកChampionship!

វាជារឿងដែលគួរអោយភ្ញាក់ផ្អើលដែលម្ចាស់ជើងឯកEnglish Premier Leagueរដូវកាល២០១៥-១៦បានធ្លាក់ពីតារាងEplកាលពីរដូវកាលមុនមកលេងនៅលីគលំដាប់ទី២ Championship។ ហើយពេលនេះយើងរឹកតែភ្ញាក់ផ្អើលដោយសារត្រឹមតែមួយរដូវកាលពេលនេះកញ្ជ្រោងខៀវបានត្រឡប់មកវិញហើយអាចក្នុងនាមជាម្ចាស់ជើងឯកថែមទៀតផង។ វាពិតជាកម្រណាស់ដែលក្រុមធ្លាក់ពីEplអាចរើបម្រាស់ឡើងមកវិញប្រើពេលត្រឹមតែមួយរដូវកាលថែមទាំងអាចក្លាយជាម្ចាស់ជើងឯកទៀតនោះ ភាគច្រើនក្រុមដែលធ្លាក់ពី Eplត្រូវប្រើពេលវេលាយូរ ឬ អាចធ្លាក់ទៅលីគលំដាប់ទី៣បន្ដក៏មានដែរ។

គួររំលឹកផងដែរថា ក្រុមកញ្ជ្រោងខៀវ Leicester City បានធ្លាក់ទៅលីគលំដាប់ទី២អង់គ្លេស Championship កាលពីរដូវកាលមុនដែលស្ថិតនៅលេខរៀងទី១៧ ដោយ៣៨ប្រកួតឈ្នះ៩ ស្មើ៧ និង ចាញ់រហូតដល់២២ប្រកួត។

យ៉ាងណាមិញពួកគេបានបង្ហាញភាពខ្លាំងឡើងវិញនៅChampionshipរដូវកាលនេះដោយលេងបាន៤៤ប្រកួត ឈ្នះ៣០ ស្មើ៤ ចាញ់១០ មាន៩៤ពិន្ទុ​ត្រៀមលើកពានលំដាប់ទីពីររបស់អង់គ្លេសChampionship បើសិនពួកគេអាចឈ្នះការប្រកួតដែលនៅសល់២ប្រកួតទៀត ៕
នេះជាពីរប្រកួតតបស់ក្រុមកញ្ជ្រោងខៀវដែលនៅសល់ទៀតដែលនៅសល់៖

– ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទី យប់

Preston North End vs Leicester City

– ថ្ងៃសៅរ៍ ទី៤ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ០៦:៣០នាទី ល្ងាច

Leicester City vs Blackburn Rovers

 

 

 

ប្រភព បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT