ដំណឹងល្អសម្រាប់បងប្អូនមិនទាន់មានការងារធ្វើ Cristiano Ronaldo កំពុងប្រកាសរកបុគ្គលិកជាច្រើននាក់គ្រាន់តែឃើញអត្ថប្រយោជន៍ផ្ដល់ជូនក៏ដេកញញឹមដែរ

Cristiano Ronaldo កំពុងផ្តល់ការងារជាច្រើនកន្លែង។ គាត់កំពុងស្វែងរកបុគ្គលិកសម្រាប់សណ្ឋាគារ Pestana CR7 របស់គាត់នៅតំបន់Gran Vía (ទីក្រុង Madrid) ប្រទេសអេស្ប៉ាញ។អតីតកីឡាកររបស់ Real Madrid ដែលបច្ចុប្បន្នកំពុងជោគជ័យនៅ Al Nassr បានផ្តល់ការងារជាច្រើនកន្លែងនៅកណ្តាលទីក្រុងនៃរដ្ឋធានីម៉ាឌ្រីតជាមួយនឹងលក្ខខណ្ឌដែលមិនចាំបាច់ពិចារណា។ ជាពិសេស ជនជាតិព័រទុយហ្គាល់រូបនេះកំពុងជ្រើសរើសបុគ្គលិកសម្រាប់សណ្ឋាគារ Pestana CR7 របស់គាត់នៅលើផ្លូវដ៏មមាញឹក Gran Via ជាមួយនឹងប្រាក់ខែចាប់ពី ២៣,០០០ អឺរ៉ូ និងអាចលើសរហូតដល់ ៣០,០០០ អឺរ៉ូ ជាពិសេសសម្រាប់កន្លែង អ្នកមើលថែរចំណត អ្នកគ្រប់គ្រងអាហារ និងភេសជ្ជៈ និងផ្នែកទំនាក់ទំនងសាធារណៈសម្រាប់កន្លែងស្នាក់នៅ។

ដើម្បីមានសិទ្ធិទទួលបានការងារប្រភេទនេះ កីឡាករបាល់ទាត់តម្រូវឱ្យមានការឆ្លងកាត់បណ្តុះបណ្តាលជំនាញ តាមរយៈវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ បទពិសោធន៍ក្នុងមុខតំណែងតាមនីមួយៗពីមុនមក និងជំនាញភាសាអង់គ្លេស (ភាសាផ្សេងទៀតរឹតតែមានអទិភាព) ក៏ដូចជាជំនាញទំនាក់ទំនងពិសេស សមត្ថភាពក្នុងការធ្វើការ។ ធ្វើការជាក្រុម និងមានជំនាញដោះស្រាយស្ថានភាពលំបាកពេលមានបញ្ហាដោយស្ងប់ស្ងាត់ និងប្រកបដោយវិជ្ជាជីវៈ។

តើអ្វីដែល Cristiano នឹងផ្តល់ជូនបន្ថែមទៀត ?

បន្ថែមពីលើប្រាក់ខែដែលបានរៀបរាប់ខាងលើ Cristiano Ronaldo ផ្តល់ជូនបុគ្គលិករបស់គាត់នូវការធានារ៉ាប់រងសុខភាពឯកជនទាំងស្រុងជាកាចំណាយរបស់ក្រុមហ៊ុន បន្ទាប់ពីឆ្លងកាត់រយៈពេលសាកល្បង។ ដូចគ្នានេះដែរ បុគ្គលិកនឹងទទួលបាន១០០អឺរ៉ូក្នុងមួយខែជាសំបុត្រគូប៉ុងក្នុងភោជនីយដ្ឋាន ហើយក៏អាចស្នាក់នៅក្នុងសណ្ឋាគារគ្រប់សាខាក្នុងតម្លៃពិសេសត្រឹមតែ ៥០អឺរ៉ូក្នុងមួយយប់សម្រាប់មនុស្សពីរនាក់ លើកលែងតែនៅប្រទេសព័រទុយហ្គាល់។ ឈប់សិន មិនគ្រប់គ្រាន់ទេ កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ក៏បានបង្កើតថ្ងៃខួបកំណើតផងដែរ ដើម្បីឱ្យបុគ្គលិកអាចប្រារព្ធខួបកំណើតរបស់ពួកគេជាមួយគ្នា ក្នុងចំណោមរបស់ផ្សេងទៀតដែលមិនត្រូវបានបង្ហាញនៅក្នុងការផ្តល់ជូនដែលបានបោះពុម្ពផ្សាយ។

ម៉្យាងវិញទៀតបុគ្គលិកទាំងអស់អនុញ្ញាតឱ្យធ្វើការ ត្រឹមតែ៤០ម៉ោងក្នុងមួយសប្តាហ៍ ធ្វើការ៥ថ្ងៃក្នុងមួយសប្តាហ៍ និងសម្រាក ២ថ្ងៃ ដោយផ្លាស់ប្តូរវេនពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ដោយគ្រោងទុកជាមុន និងមានវិស្សមកាល៣០ថ្ងៃក្នុងមួយឆ្នាំ និង បូករួមនឹងច្បាប់ឈប់សម្រាកការងារ២០ថ្ងៃបន្ថែមទៀត។ មានកិច្ចព្រមព្រៀងសម្រាប់សំណងទូទាត់បូកជាប្រាប់បន្ថែមបើបុគ្គលិកមិនឈប់សម្រាកប្រចាំឆ្នាំ។

Admin គ្រាន់តែបកប្រែដំណឹងរើសបុគ្គលិកនេះហើយ Admin ចង់តែហោះទៅអេស្ប៉ាញធ្វើការភ្លាមទេ ។😂

ប្រភព ៖ បរទេស

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT