ក្រុម Real Madrid បានយកឈ្នះលើក្រុម Cadiz ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ។
ក្រុមរបស់លោក Zidane ធ្វើបានល្អណាស់សម្រាប់ការប្រកួតនៅយប់មិញនេះ។ ពួកគេរកបាន៣គ្រាប់ ដោយចេញពីជើងរបស់ Benzema ២គ្រាប់ និង Odriozola ១គ្រាប់។ ខណៈដែលជ័យជម្នះ៣ពិន្ទុប្រកួតនេះ បានធ្វើឱ្យក្រុមអធិរាជស ឡើងទៅឈរនៅកំពូលតារាងបណ្ដោះអាសន្នសិនហើយ ដោយមាន៧០ពិន្ទុស្មើជាមួយ AT Madrid ដែរ តែឈ្នះគ្រាប់បាល់ចំណេញ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ ក្នុងការប្រកួតនេះ ក៏មានការតវ៉ាខ្លះ ដោយសារតែអ្នកគាំទ្រក្រុម Cadiz បានចេញមកតវ៉ា ជាមួយការបង្កើតពានរង្វាន់ថ្មីរបស់ប្រធានក្រុម Real Madrid ផងដែរ៕
ប្រភព៖ DailyMail