ក្រុម FC Barcelona ទំនងជាចេញពីពានរង្វាន់ European Super League ដែរហើយ ក្រោយពីសមាជិកថ្នាក់ដឹកនាំជាច្រើនបានបង្ហាញការមិនពេញចិត្តនោះទេ។
ក្រុមអ្នកមានបុណ្យនេះ ជាក្រុមទី៣នៅអេស្ប៉ាញបានក្លាយជាសមាជិកក្រុម Super League ។ តែបន្ទាប់ពីអ្នកគាំទ្រ និងកីឡាករមួយចំនួនក្នុងក្លឹបមិនពេញចិត្តចំពោះការចូលរួមពានរង្វាន់នេះ ក៏ស្រាប់តែមានដំណឹងថាថ្នាក់ដឹកនាំកំពូលៗនៅក្នុងក្លឹបនឹងធ្វើការបោះឆ្នោតសម្រេចម្ដងទៀត។
លោក Joan Laporta ប្រធានក្លឹប FC Barcelona ក៏បានអះអាងថាគ្រប់យ៉ាងនៅមិនទាន់សម្រេច១០០%នោះទេ។ ប្រសិនបើថ្នាក់ដឹកនាំកំពូលៗមិនព្រមចូលទេ នោះក្រុមអ្នកមានបុណ្យក៏មិនអាចចូលលេងពានរង្វាន់ខាងលើនេះបានដែរ។ គ្រប់យ៉ាងនៅមិនទាន់សម្រេចផ្លូវការឡើយ៕
ប្រភព៖ Goal