ក្រុមកាំភ្លើងធំ Arsenal បានចេញមុខសុំទោសអ្នកគាំទ្រទាំងអស់គ្នា ចំពោះការដែលក្លឹបបានចូលរួមជាសមាជិកការប្រកួតពានរង្វាន់ European Super League ។
ក្រោយពីប្រកាសចូលជាសមាជិក មិនបានប៉ុន្មានផងក៏ស្រាប់តែមានប្រតិកម្មខ្លាំងពីសំណាក់អ្នកគាំទ្រនិងរដ្ឋាភិបាលអង់គ្លេសផងដែរ។ ក្រោយពីមានមតិប្រឆាំងច្រើន ទើបក្រុមកាំភ្លើងធំ Arsenal និងក្លឹប៥ទៀតនៅអង់គ្លេស បានសម្រេចចិត្តចាកចេញពីពានរង្វាន់នេះវិញហើយ។
បន្ទាប់ពីចាកចេញហើយ ក្លឹបខាងលើក៏បានចេញលិខិតសុំទោសចំពោះអ្នកគាំទ្រផងដែរ។ ដោយសង្ឃឹមថានឹងអាចយោគយល់ចំពោះកំហុសអចេតនានេះ។ ក្លឹបតែងតែគោរពតាមការចង់បានរបស់អ្នកគាំទ្រជានិច្ច មិនថាស្ថិតក្នុងកាលទេសៈណាក៏ដោយ៕
ប្រភព៖ Marca