Ancelotti ​៖ Everton ​នៅ​តែ​ប្រជែង Top4 ​ដដែល​

​Carlo Ancelotti ​អ្នក​ចាត់ការ​ក្រុម Everton ​ជឿ​ថា​ក្រុម​របស់​ខ្លួន​នៅ​តែ​អាច​ប្រជែង​ចូល Top4 ​បាន​ដដែល ​បើ​ទោះ​ជា​លេង​បាន​ត្រឹម​ស្មើ​ជាមួយ Brighton ​ក្នុង​លទ្ធផល​ ០-០ ​ក៏​ដោយ។

​ក្រុម Everton ​៥​ប្រកួត​ចុង​ក្រោយ​នេះ​នៅ​មិន​ទាន់​ស្គាល់​បរាជ័យ​នោះ​ទេ ដោយ​២​ប្រកួត​ជាប់​គ្នា​មក​នេះ​ស្មើ​ទាំង​២​ប្រកួត​តែ​ម្ដង។ ​ការ​លេង​បាន​ត្រឹម​ស្មើ​នេះ​ហើយ ​ទើប​ធ្វើ​ឱ្យ​ឱកាស​ប្រជែង​ចូល​តំបន់ Top4 ​របស់​ពួកគេ​មិន​ច្បាស់​លាស់​ឡើយ ព្រោះ​បច្ចុប្បន្ន​នៅ​លេខ​៨ ​មាន​៤៨​ពិន្ទុ ​ខណៈ West Ham ​លេខ​៤ ​មាន​៥៥​ពិន្ទុ។

​លោក Ancelotti ​បាន​និយាយ​ថា​៖ “ច្បាស់​ហើយ ​វា​នឹង​កាន់​តែ​ពិបាក​នៅ​ពេល​នេះ។ តែ​ខ្ញុំ​គិត​ថា​យើង​នៅ​តែ​អាច​ប្រយុទ្ធ​បាន​បន្ដ​ទៀត ប៉ុន្តែ​ដូច​ខ្ញុំ​និយាយ​អិចឹង​វា​ពិបាក​។ ​នៅ​សល់​៨​ប្រកួត​ទៀត​ដែល​យើង​ត្រូវ​លេង ​មាន​ក្រុម​នៅ​ក្បែរ​យើង​ជា​ច្រើន ​ហើយ​យើង​នៅ​តែ​មាន​ឱកាស​ជា​និច្ច”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT