អង្គរថៃហ្គឺ ជួបក្រសួងអប់រំជាថ្មីតែមិនមានដំណឹងរឿងកីឡដ្ឋានសៀមរាប

ក្លឹបអង្គរថៃហ្គឺ បានជួបពិភាក្សាជាមួយក្រសួងអប់រំយុវជននិងកីឡាជាថ្មី ប៉ុន្តែពុំមានដំណឹងប្រកាសផ្លូវការណាមួយ ពីដំណើរការក្នុងការអភិវឌ្ឍកីឡដ្ឋានខេត្តសៀមរាបឡើយ។

បច្ចុប្បន្នភាពចុងក្រោយ ក្លឹបថៃហ្គឺបានបន្តជួបអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាកាលពីព្រឹកមិញ។ ក្នុងជំនួបបិទទ្វារនេះ ពុំបានបង្ហាញលទ្ធផលជាសាធារណៈឡើយ។

គួរបញ្ជាក់ថា ក្លឹបអង្គរថៃហ្គឺ បានបង្ហាញបំណងបរិច្ចាគថវិការប្រមាណកន្លះលានដុល្លារ ដើម្បីបំបាក់ស្មៅកីឡដ្ឋានខេត្តសៀមរាប ប៉ុន្តែមិនទល់ពេលនេះនៅពុំទាន់អាចចាប់ផ្តើមបាននៅឡើយ ខណៈប្រធានក្លឹបដែលធ្លាប់សន្យាមុខអ្នកគាំទ្រនៅសៀមរាប ពុំមានប្រតិកម្មឬនិយាយរឿងនេះទៀតឡើយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT