គ្រូពេទ្យប្រចាំក្លិបបឹងកេតបង្ហាញបច្ចុប្បន្នភាពកីឡាករដែលកំពុងព្យាបាលរបួស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញបញ្ហារបួសរបស់កីឡាករដែលកំពុងស្ថិតក្នុងការព្យាបាល តាមការរៀបរាប់អំពីក្រុមការងារគ្រូពេទ្យប្រចាំក្លិប និងបញ្ជាក់អំពីពេលវេលាកំណត់អាចវិលត្រឡប់ចូលទីលានហ្វឹកហាត់ឡើងវិញមាន​កីឡាករមួយចំនួន​បានជាសះស្បើយ ហើយ​មួយចំនួន​ទៀត​មិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហ៊ុន ប៉េងឡុង គ្រូពេទ្យប្រចាំ​ក្លិប​បឹង​កេត​បាន​បង្ហាញ​ថា ៖” ខ្សែការពារ ហុង ផេង របួសគាត់នៅសល់រយៈពេលប្រមាណ ០៣ខែទៀត មានន័យថាដើមខែមិថុនា ទើបគាត់អាចចូលហាត់វិញបាន។ ប៉ុន្តែដាច់ខែហ្នឹង គាត់អាចចូលហាត់ផ្សុំាៗវិញជាមួយក្រុមបណ្តើរៗបានហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“ចំពោះកីឡាករ ស្លេះ ស៊េន គាត់ប្រសើរឡើងវិញប្រមាណ ៩៥ភាគរយហើយ គាត់អាចចូលហាត់ជាមួយក្រុមបានវិញហើយ គ្រាន់តែគាត់នៅត្រូវការប្រមូលកម្លាំងឡើងវិញ។ លឹម អារុណ ក៏បានប្រសើរឡើងត្រង់ចំណុចកជើង និងអាចត្រលប់មកហ្វឹកហាត់ជាមួយក្រុមបានឡើងវិញហើយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាករ ហុង ផេង បានរងរបួសភ្លាត់សរសៃជង្គង់ឆ្វេង ចាប់តាំងពីចុងខែកញ្ញា ឆ្នាំ ២០២០កន្លងទៅម្ល៉េះ និងបានទទួលជោគជ័យការវះកាត់ផងដែរ ខណៈដែលកីឡាករ ស្លេះ ស៊េន បានរងរបួសពួរជង្គង់ខាងក្នុង តាំងពីការប្រកួតមិត្តភាពមុនបើករដូវកាលថ្មីទល់នឹងក្លិបភ្នំពេញក្រោន ។ រីឯ លឹម អារុណ វិញបានទទួលរងរបួសស្រាំឆ្អឹងកជើង អំឡុងពេលហ្វឹកហាត់មុនបើករដូវកាលថ្មីផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT