ក្រុម Real Madrid បានយកឈ្នះលើក្រុម Girona ក្នុងលទ្ធផល ៤-១ នៃការប្រកួតលីគកំពូលអេស្ប៉ាញ សប្ដាហ៍ទី២។
យប់មិញនេះ Girona ដែលជាម្ចាស់ផ្ទះ ជាអ្នកនាំមុខមុនទៅលើក្រុម Real Madrid ត្រឹមនាទី១៦ ។ យ៉ាងណាមិញ ក្រោយពីគេនាំមុខហើយ ក្រុម Real Madrid បានព្យាយាមវាយសម្រុកវិញ រហូតរកគ្រាប់បាល់តាមស្មើ ដោយបាល់ប៉េណាល់ទី ដែល Sergio Ramos ជាអ្នកទាត់បានសម្រេច។ ចប់តង់ទី១ លទ្ធផលបានត្រឹមស្មើគ្នា ១-១ ប៉ុណ្ណោះ។
ឈានដល់តង់២វិញ ក្រុមរបស់លោក Lopetegui អាចរកបាន៣គ្រាប់បន្ថែម ដោយកីឡាករ២នាក់គឺ Benzema នៅនាទី៥២ និង៨០ ហើយ១គ្រាប់ទៀតរកបានដោយកីឡាករ Gareth Bale នៅនាទី៥៩។ ១គ្រាប់របស់ Bale នេះ គឺបានធ្វើឱ្យរូបគេស៊ុតចូល៦ប្រកួតជាប់គ្នាហើយសម្រាប់ Real គិតចាប់ពីបើករដូវកាលមក។ ដោយឡែកជួយក្រុមបាន៣ពិន្ទុយប់មិញ ក៏បានធ្វើឱ្យ Real ឡើងកំពូលតារាងបណ្ដោះអាសន្នសិនដែរ ដោយមានគ្រាប់បាល់ចំណេញច្រើនជាងគេ៕ប្រភព៖ dailymail