FC Barcelona កំពុងពិចារណាលក់ខ្សែបម្រើ Ivan Rakitic ឱ្យទៅក្លឹប PSG ហើយ ក្រោយពីការចរចាតម្លៃខ្លួនឡើងដល់៨១លានផោន។
កីឡាករក្រូអាតរូបនេះនៅសល់កុងត្រាដែលមានតម្លៃ១០៧លានផោន ប៉ុន្តែត្រឹមវ័យ៣០ឆ្នាំនេះ គេមិនរំពឹងថាអាចលក់បានដល់ថ្លៃប៉ុណ្ណឹងឡើយ។ ប្រភពនៅអេស្ប៉ាញ បានបញ្ជាក់ថាក្លឹប PSG របស់បារាំងបានផ្ដល់តម្លៃដល់៨១លានផោន ក្នុងការផ្ទេរ Rakitic នេះ ខណៈដែល Barcelona អាចនឹងព្រមលក់ហើយ ព្រោះតម្លៃប៉ុណ្ណឹងអាចនឹងគ្មានក្លឹបណាឱ្យទៀតឡើយ។
ដូច្នេះហើយ ការសម្រេចផ្ទេរទៅបានឬអត់នៅពេលនេះ គឺអាស្រ័យទៅលើការសម្រេចចិត្តរបស់កីឡាករផ្ទាល់តែម្ដង ព្រោះថាក្លឹបអាចនឹងព្រមលក់ទៅហើយ។ Rakitic ជាកីឡាករសំខាន់មួយរូបសម្រាប់ក្រុម Barcelona ប៉ុន្មានឆ្នាំមកហើយ ហើយរូបគេក៏ទើបតែជួយក្រុមជម្រើសជាតិក្រូអាតឡើងដល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2018 ផងដែរ៕ប្រភព៖ dailymail