Juventus ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ Champions League ​ទៅ​ហើយ​

​ក្រុម Juventus ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ទៅ​ហើយ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Porto ក្នុង​លទ្ធផល​គិត​ទាំង​ពីរ​ជើង ​៤-៤។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Porto ​បាន​យក​ឈ្នះ​លើ​ក្រុម Juventus ​ក្នុង​លទ្ធផល ​២-១។ ​ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​វិញ ​ក្រុម​សេះ​បង្កង់​នៅ​ម៉ោង​៩០​នាទី​ក៏​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ២-១ ​ផង​ដែរ។ ដូច្នេះ​ការ​ប្រកួត​តម្រូវ​ឱ្យ​លេង​ថែម​ម៉ោង​១៥​នាទី​២​ដង។ ​នៅ​ម៉ោង​បន្ថែម​នេះ ​ក្រុម​ទាំង​ពីរ​រក​បាន​ម្នាក់​១​គ្រាប់​ទៀត ​ធ្វើ​ឱ្យ​លទ្ធផល​ចប់​ការ​ប្រកួត​ទៅ ៣-១ ​សរុប​ទាំង​ពីរ​ជើង ៤-៤។ ​

តាម​លទ្ធផល​នេះ ​ក្រុម Juventus ​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​បាត់​ទៅ​ហើយ ​ដោយ​គិត​រូប​មន្ដ away goal ​។ ​អ្វី​ដែល​អ្នក​គាំទ្រ​មិន​អស់​ចិត្ត​នោះ គឺ​ការ​ប្រកួត​នេះ Porto ​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​ក្រុម Juventus ​នៅ​តែ​ធ្វើ​អ្វី​មិន​កើត​ដដែល៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT