Pirlo ​៖ UCL ​ដែល​តឹងតែង​បែប​នេះ គឺ​សក្ដិសម​សម្រាប់ Ronaldo ​

ក្រុម Juventus ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម Porto ​នៅ​ម៉ោង​៣​រំលង​អាធ្រាត្រ​នេះ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​២​។

​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ​ក្រុម Juventus ​បាន​ចាញ់​ក្រុម Porto ​ក្នុង​លទ្ធផល ២-១ ​ទៅ​ហើយ។ ​ដោយ​ឡែក​នៅ​ជើង​ទី​២​នេះ​វិញ ​ក្រុម​របស់​លោក Pirlo ​ត្រូវ​ការ​ជ័យជម្នះ​ជា​ដាច់​ខាត ​ទើប​អាច​ឡើង​ទៅ​វគ្គ​បន្ដ​បាន ​ខណៈ​ដែល​ជើង​ខ្លាំង​នៅ​អ៊ីតាលី​មួយ​នេះ​ពេញ​ជើង​ល្អ​មែនទែន។

​លោក Pirlo ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ “មាន​ប្រកួត​ប្រភេទ​នេះ ​គឺ​បង្កើត​ឡើង​ដើម្បី Cristiano ​តែ​ម្ដង។ គាត់​ចូល​ចិត្ត​ការ​ប្រកួត​ប្រជែង​ខ្ពស់​បែប​នេះ។ ​គាត់​ពេញ​ចិត្ត​នឹង​ជួយ​ក្រុម​នៅ​ក្នុង​ស្ថានភាព​លំបាក។ វា​ជា​ការ​សម្រេច​ការ​ប្រកួត​តែ​ម្ដង ដូច​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ដែរ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT