Son ចាប់​ដៃ Kane បំបែក​កំណត់ត្រា​ប្រវត្តិសាស្រ្ត​នៅ PL កាល​ពី​យប់​មិញ

ក្រៅ​ពី​ជ័យជម្នះ​ទៅ​លើ Crystal Palace ៤-១ ជាង​នេះ​ដៃ​គូ​ដ៏​សំខាន់​របស់ Spurs គឺ Harry Kane និង Son Heung-min ក៏​បាន​បំបែក​កំណត់ត្រា​មួយ​ផង​ដែរ​នៅ​ក្របខ័ណ្ឌ Premier League។

នោះ​គឺ​អ្នក​ទាំង​ពីរ​បាន​ចូលរួម​ចំណែក​ផ្តល់​គ្រាប់​បាល់​ឲ្យ​គ្នា​ទៅ​មក​ចំនួន ១៤ លើក​ហើយ​នៅ​រដូវ​កាល​នេះ ពោល​នាំ​មុខ​កំណត់ត្រា​ចាស់​របស់​អតីត​ដៃ​គូ​លោក Chris Sutton និង Alan Shearer របស់​ក្លឹប Blackburn Rovers ដែល​ធ្វើ​បាន ១៣ លើក​នៅ​រដូវ​កាល ១៩៩៤/៩៥។

ក្រៅ​ពី​កំណត់ត្រា​របស់​អ្នក​ទាំង​ពីរ ជាង​នេះ​ក្រុម​ដឹកនាំ​ដោយ​លោក Jose Mourinho ក៏​បាន​ឈាន​ដល់​គ្រាប់​បាល់​ទី ១០០ រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់​នៅ​រដូវ​កាល ២០២០/២១ ដែល​កំពុង​តាម​ពី​ក្រោយ Bayern Munich ដែល​មាន ១០៦ គ្រាប់។ បច្ចុប្បន្ន​ក្រុម​ Spurs ឈរ​លេខ ៦ នៅ​តារាង PL មាន​គម្លាត ២ ពិន្ទុ​ធៀប​នឹង Chelsea៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT