CNCC បង្ហាញកាលវិភាគការ​ប្រកួត​និង​ការ​ផ្សាយ​លីគក្នុង​សប្ដាហ៍​ទីមួយនេះ!

ការប្រកួតកីឡាបាល់ទាត់ក្របខ័ណ្ឌលីគកំពូលកម្ពុជា រដូវកាល២០២១ បានត្រឡប់​មក​វិញ​ហើយ សម្រាប់សប្តាហ៍ទី១ នាថ្ងៃសៅរ៍-អាទិត្យ ថ្ងៃទី០៦-០៧ ខែមីនា ឆ្នាំ២០២១ ចំនួន៦​ប្រកួត ក្នុងចំណោម១៣ក្រុម ដែលចូលរួមប្រកួតប្រជែងម្ចាស់ដំណែងជើងឯក ដូចរដូវកាល ២០២០ ដែលមាន១៣ក្រុមដូចគ្នា។

ចំពោះការប្រកួតនៅថ្ងៃសៅរ៍ ទី០៦ ខែមីនា ឆ្នាំ២០២១ ដែលមាន៣ប្រកួតនោះ គឺជា​ការ​ជួបគ្នារវាងម្ចាស់ផ្ទះ សូលទីឡូអង្គរ និងក្រុមភ្ញៀវ ភ្នំពេញក្រោន ក្រុមដែលប្រើប្រាស់​​កីឡា​ករខ្មែរសុទ្ធ អគ្គិសនីកម្ពុជា ប៉ះជាមួយនគរបាលជាតិ ខណៈក្រុមចំណូលថ្មី និងជាក្រុម​ជើង​ឯកលីគទី១ ក្រុមខេត្តព្រៃវែង នឹងត្រូវប្រជែងពិន្ទុជាមួយអង្គរថាយហ្គឺរ។

ដោយឡែក៣ប្រកួតទៀតសម្រាប់ថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១ គឺជាការជួប​​គ្នា​រវាង​ក្រុមការពារម្ចាស់ដំណែងជើងឯករដូវកាល២០២០ បឹងកេតនឹងត្រូវប្រជែងតតាំងជាមួយ​ណាហ្គាវើលដ៍ ខណៈគិរីវង់សុខសែនជ័យ ប៉ះជាមួយអាស៊ីអឺរ៉ុបយូណាយធីត រីឯវិសាខា ជួប​ជា​មួយកងយោធពលខេមរភូមិន្ទ។​សម្រាប់រដូវកាល ២០២១នេះ ក្រុមថ្មី១ក្រុម គឺព្រៃវែងFC ដែលជាក្រុមជើងឯកលីគ​លំដាប់ទី២បានឡើងមកលីគកំពូលកម្ពុជានេះ ដោយ១ក្រុមនៅបាតតារាងធ្លាក់​ទៅលេងនៅ​លីគ​ទី២វិញ នោះគឺក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT