ប៉ះ United ស្អែក​នេះ Chelsea នឹង​បន្ត​អវត្តមាន​កីឡាករ​សំខាន់​នៅ​តំបន់​ជួរ​ក្រោម

នា​វេលា​ម៉ោង ១១:៣០ នាទី​យប់​ថ្ងៃ​អាទិត្យ​ក្រុម​តោ​ខៀវ Chelsea នឹង​បើក​ការ​ប្រកួត​ទល់​ក្រុម​បិសាច​ក្រហម Man Utd នៅ​ក្របខ័ណ្ឌ Premier League ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports។

នៅ​ជំនួប​នោះ​ដែរ​ក្រុម​របស់​លោក Thomas Tuchel នឹង​នៅ​បន្ត​អវត្តមាន​កីឡាករ​សំខាន់​មួយ​រូប​នោះ​គឺ Thiago Silva ដែល​ជា​ខ្សែ​ការពារ​ដ៏​សំខាន់។ Silva បាន​របួស​តាំង​ពី​ការ​ប្រកួត​ទល់ Spurs កាល​ពី​ថ្ងៃ​ទី ៤ ​កុម្ភៈ ហើយ​មក​ទល់​សប្តាហ៍​នេះ​មិន​ទាន់​ជាសះស្បើយ​នោះ​ទេ។

តាម​ការ​បញ្ជាក់​ច្បាស់​ការ​ពី​អ្នកចាត់ការ Tuchel បាន​ឲ្យ​ដឹង​ថា Silva នឹង​ត្រលប់​មក​ហ្វឹកហាត់​វិញ​នៅ​សប្តាហ៍​ក្រោយ​ឯ​ណោះ ហើយ​នៅ​ជំនួប​ជើង​ទី ២ UCL គេ​អាច​នឹង​ចូលរួម​ជួយ​ក្រុម​បាន។

សម្រាប់ United ឯ​ណោះ​វិញ អាច​នឹង​អវត្តមាន Cavani ក៏​ដូច​ជា Van de Beek ស្រប​ពេល​ដែល McTominay ក៏​ប្រឈម​នឹង​ខកខាន​នៅ​ប្រកួត​សំខាន់​នោះ​ដូច​គ្នា៕ ប្រភព៖ FourFourTwo

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT