Inter Milan ​ឈ្នះ AC Milan ​៣-០ ​ឡើង​ឈរ​លេខ​១​កំពូល​តារាង​ដាច់​៤​ពិន្ទុ​

​ក្រុម Inter Milan ​បាន​យក​ឈ្នះ​ក្រុម AC Milan ​ក្នុង​លទ្ធផល​ដល់​ទៅ ៣-០ ​ឯ​ណោះ​នៅ​យប់មិញ​នេះ ដើម្បី​ឈរ​នៅ​កំពូល​តារាង Serie A ​យ៉ាង​មាន​សុវត្ថិភាព​។

​ក្រុម Inter Milan ​ក្នុង​ជំនួប​ទល់​ក្រុម AC Milan ​នេះ ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ខ្សែ​ប្រយុទ្ធ Martinez ​បាន​បើក​ការ​នាំ​មុខ​មុន​តាំង​ពី​នាទី​ទី​៥​ដើម​​តង់​ទី​១ ​ហើយ​ក៏​បន្ថែម​គ្រាប់​ទី​២​បាន​ទៀត​នៅ​នាទី​៥៧។ ​ការ​ប្រកួត​ឈាន​ដល់​នាទី​៦៦ ​ក៏​ស្រាប់​តែ Lukaku ​ថែម​គ្រាប់​ទី​៣​បាន​ទៀត ​ដើម្បី​​យក​ឈ្នះ​ការ​ប្រកួត​សំខាន់​នេះ​ក្នុង​លទ្ធផល ​៣-០ ​តែ​ម្ដង។

​ទទួល​បាន​៣​ពិន្ទុ​និង​ឈ្នះ​ក្រុម​លេខ​២​នេះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម Inter Milan ​ឈរ​នៅ​លេខ​១​កំពូល​តារាង ​ហើយ​មាន​ពិន្ទុ​លើស​ក្រុម​លេខ​២ AC Milan ​ដល់​ទៅ​៤​ពិន្ទុ​ហើយ​ឆ្លង​កាត់​២៣​ប្រកួត​មក​នេះ។ ​នេះ​អាច​ជា​សុវត្ថិភាព​មួយ​សម្រាប់​ក្រុម​របស់​លោក Conte ព្រោះ​ថា​ក្រុម​លេខ​៣​និង​លេខ​៤​នោះ ​ក៏​ដាច់​ពិន្ទុ​ឆ្ងាយ​ផង​ដែរ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT