Koeman ​៖ ​ស្មើ Cadiz ​ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ចិត្ត​ជាង​ចាញ់ PSG ​នៅ UCL ​ទៀត​

​លោក Ronald Koeman ​បាន​បញ្ជាក់​ថា​ការ​លេង​ស្មើ​ជាមួយ​ក្រុម Cadiz ​ក្នុង​លទ្ធផល ១-១ ​គឺ​បាន​ធ្វើ​ឱ្យ​លោក​ពិបាក​ចិត្ត​ជាង​លេង​ចាញ់​ក្រុម PSG ​នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​ទៅ​ទៀត។

​ប្រកួត​ទល់​ក្រុម Cadiz ​នេះ ​ក្រុម Barcelona ​រក​បាន​១​គ្រាប់​មុន​នៅ​តង់​ទី​១ ​មុន​ពេល​ក្រុម​ភ្ញៀវ​តាម​ស្មើ​បាន​នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ។ ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម Barcelona ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ប្រកួត​នេះ​ក្រុម​របស់​លោក Koeman ​មាន​ទំនុក​ចិត្ត​ខ្ពស់​ណាស់​ក្នុង​ការ​ទទួល​បាន​៣​ពិន្ទុ ​មិន​មែន​បាន​១​ពិន្ទុ​ឡើយ។

​លោក Koeman ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “វា​ជា​រឿង​អស់​សង្ឃឹម​ណាស់ ប្រកួត​បែប​នេះ​គឺ​យើង​សម​តែ​ឈ្នះ​មិន​មែន​ស្មើ​នោះ​ទេ។ ​វា​ពិត​ជា​រឿង​អស់​សង្ឃឹម​មែនទែន។ វា​បាន​ធ្វើ​ឱ្យ​ខ្ញុំ​សង្ឃឹម​ជាង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម PSG ​នៅ Champions League ​ទៅ​ទៀត។ ​យើង​មិន​គួរ​ឱ្យ​បាត់​២​ពិន្ទុ​ទាល់​តែ​សោះ”៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT