បាល់ទាត់បុរស៖ អាស៊ាន ៣ប្រទេស ឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Asian Games

ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ Asian Games 2018 វិញ្ញាសារបាល់ទាត់ផ្នែកបុរស រកឃើញក្រុមឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ ខណៈដែលបេក្ខភាពតំណាងឱ្យតំបន់អាស៊ានចំនួន ៧ បានឡើងត្រឹមតែ ៣ប៉ុណ្ណោះ ។

ម៉ាឡេស៊ី វៀតណាម និង​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី សុទ្ធតែធ្វើបានល្អក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំនេះ ពោលគឺពួកគេបានយកឈ្នះក្រុមខ្លាំងៗនៅតាមពូលនិមួយៗ ខណៈមានតែក្រុមម្ចាស់ផ្ទះប៉ុណ្ណោះដែលជួបក្រុមខ្សោយៗ ។

ថៃ មីយ៉ាន់ម៉ា ឡាវ និងទីម័រខាងកើត មិនមានឱកាសបន្តនោះឡើយ ដោយក្នុងនោះមានតែ ឡាវ និង មីយ៉ាន់ម៉ា ប៉ុណ្ណោះដែលរកបានជ័យជម្នះម្នាក់មួយប្រកួត។

លទ្ធផលផ្គូរផ្គង វៀតណាម ត្រូវជួបជាមួយបារ៉ែន ខណៈ ឥណ្ឌូនេស៊ី ជួប អារ៉ាប់រួម រីចំណែកឯម៉ាឡេស៊ី ជួប ជប៉ុន ។

ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នឹងបន្តធ្វើនៅថ្ងៃទី ២៤ ខែ សីហា ខាងមុខ ។

ចាំមើលថាតើក្រុមអាស៊ានណាខ្លះ នឹងអាចបន្តប្រជែងទៅវគ្គ៨ក្រុមចុងក្រោយ និងវគ្គខាងមុខទៀត គ្រាដែលក្នុងប្រវត្តិសាស្រ្ត មីយ៉ាន់ម់ា ធ្លាប់ឈ្នះមេដាយមាស ២លើក ចំណែកម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ធ្លាប់បានមេដាយសំរិទ្ធិ ( លេខ ៤ ) ក្នុងនាមប្រទេសក្នុងតំបន់អាស៊ាន ៕

  • បាល់ទាត់បុរស៖ អាស៊ាន ៣ប្រទេស ឆ្លងទៅវគ្គ ១៦ក្រុមចុងក្រោយ ព្រឹត្តិការណ៍ Asian Games