Zidane និយាយ​បែប​ណា រវាង Mbappe និង Haaland?

Kylian Mbappe និង Erling Haaland ធ្វើ​បាន​ល្អ​ខ្លាំង​នៅ​ការ​ប្រកួត​ជើង​ទី ១ Champions League សប្តាហ៍​នេះ ដោយ​ម្នាក់​រក​បាន ៣ គ្រាប់​និង​ម្នាក់​ទៀត​រក​បាន ២ គ្រាប់​រង្គើ​ព្រឹត្តិការណ៍​ដណ្តើម​ពាន​អឺរ៉ុប។

ពាក់ព័ន្ធ​នឹង​ការ​ឡើង​កូដ​របស់​យុវជន​ទាំង​ពីរ ក្រឡេក​មក​អ្នកចាត់ការ Zinedine Zidane របស់​ក្លឹប Real Madrid ក៏​បាន​និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ​ថា៖ “ខ្ញុំ​បាន​មើល​រាល់​ការ​ប្រកួត​ទាំង​អស់ ហើយ​ខ្ញុំ​ក៏​រមែង​ចង់​ឃើញ​រឿង​ល្អ​កើត​ឡើង​ដូច​អ្នក​គាំទ្រ​ឯ​ទៀត​អ៊ីចឹង​ដែរ”។

លោក​បន្ថែម​ពាក់ព័ន្ធ​នឹង​កីឡាករ​ទាំង​ពីរ​ទៀត​ថា៖ “ពួក​គេ [Haaland&Mbappe] គឺ​សុទ្ធ​សឹង​តែ​ល្អ និង​ស្ថិត​នៅ​វ័យ​ក្មេង​ដូច​គ្នា ហើយ​ជា​កីឡាករ​សម្រាប់​បច្ចុប្បន្ន​និង​អនាគតកាល ដោយ​​ថា​នរណា​ល្អ​បំផុត​គឺ​ខ្ញុំ​មិន​និយាយ​ទេ ដោយ​យើង​រាល់​គ្នា​មាន​ចំណូល​ចិត្ត​ខុសៗ​គ្នា”។

គួរ​រំឭក​ថា​អនាគត​របស់​អ្នក​ទាំង​ពីរ នឹង​មាន​មួយ​អាច​ជា​ផ្ទេរ​មក​ក្លឹប Real Madrid នៅ​ពេល​ខាង​មុខ ដើម្បី​ជំនួស​តំណែង Karim Benzema ពោល​គឺ​អាច​ជា Kylian Mbappe ​ដែល​ស្ថិត​លើ​ភាគរយ​ខ្ពស់៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT