រឿងរ៉ាខ្លះៗសម្រាប់ការ​ប្រកួតសប្តាហ៍ទី១ក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៥ រដូវកាលថ្មី២០២១ បានបញ្ចប់​សប្តាហ៍ទី១ ដែលមាន៤ប្រកួតបន្ថែម កាលពីល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នោះ គឺមាន៣ក្រុមស្វែង​រកបាន៣ពិន្ទុ ខណៈ១ប្រកួតចែកគ្នាម្នាក់១ពិន្ទុ បន្ទាប់ពី៥ប្រកួតបានរកឃើញលទ្ធផល កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១។

May be an image of text

យោងតាមលទ្ធផលបច្ចេកទេសរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា​ (CNCC) បានឱ្យដឹង៤​ប្រកួតនេះថា ក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ឆ្នាំងបានយកឈ្នះក្រុមរដ្ឋបាលខេត្តតាកែវ ដោយ​លទ្ធផល ២ទល់០ ខណៈសហភាពសហព័ន្ធយុវនកម្ពុជាខេត្តបាត់ដំបងបានយកឈ្នះក្រុមសូហ្វីយ៉ាប៉ៃលិន ៤ទល់១ រីឯមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពតប្រកួតចាញ់ខេត្តព្រះសីហនុ ដោយលទ្ធផល ០ទល់១ ស្របពេលដែល មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងមន្ទីរអប់រំខេត្តកំពង់ចាម ចែកគ្នាម្នាក់១ពិន្ទុ ក្រោយពីរក្សាលទ្ធផលស្មើគ្នា ២ទល់២។

No photo description available.

ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាលថ្មី ២០២១ នេះ មានក្រុមចូលរួមចំនួន២១រាជធានីខេត្ត ចែកចេញជា៦ពូល ដោយវគ្គជម្រុះវិលជុំក្នុងពូលនេះ គឺក្រុម នីមួយៗត្រូវប្រកួតក្នុងពូលតែមួយ ចំនួនពីរជើង (ម្ចាស់ផ្ទះ-ភ្ញៀវ)។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១ និងលេខ២នៃពូលទាំង៦ (១២ក្រុម)​ ត្រូវឡើងទៅវគ្គជម្រុះ១៦ក្រុមចុងក្រោយ (ថ្នាក់ខេត្ត) ខណៈ៤ក្រុមទៀតនឹងជ្រើសរើសចេញពីក្រុមចំណាត់ថ្នាក់លេខ៣ ដែលល្អជាងគេ ដើម្បី បង្គ្រប់១៦​ក្រុមចុងក្រោយ។ ចំពោះវគ្គ១/៨, វគ្គ១/៤ និងវគ្គ១/២ (វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ) ត្រូវប្រកួត ចំនួនពីរជើង (ម្ចាស់ផ្ទះ-ភ្ញៀវ) ដែរ ប៉ុន្តែការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ និងផ្តាច់ព្រ័ត្រ ត្រូវប្រកួតតែ មួយជើងប៉ុណ្ណោះ នៅពហុកីឡដ្ឋានជាតិ ដើម្បីស្វែងរកក្រុមលេខ៣ និងជើងឯក។

No photo description available.

ចំពោះក្រុមជ័យលាភី ចំនួន៣ក្រុម ពីក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៣ថ្នាក់ខេត្តនឹងត្រូវឡើងទៅប្រកួតប្រជែងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ (វគ្គ១៦ក្រុមថ្នាក់ជាតិ) ជាមួយក្រុមទាំង១៣នៃក្របខ័ណ្ឌលីគកំពូល​កម្ពុជា រដូវកាល ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT