គ្រូបង្វឹក​បឹង​កេតបង្ហាញសមត្ថភាព​ក្រុមមុន​ចាប់​ផ្ដើម​រដូវ​កាល​២០២១

កាលពីថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះ ក្លិបបាល់ទាត់បឹងកេត បានប្រកួតមិត្តភាពសមជាមួយនឹងក្រុមនគរបាលជាតិ នៅកីឡដ្ឋានខេមបូឌាអ៊ែវ៉េ ដោយយកឈ្នះក្នុងលទ្ធផល ៣ ទល់នឹង ២ ហើយ​សម្រាប់​លទ្ធផល​នេះ​គ្រូបង្វឹក​បឹង​កេត​លោក គឹម ភក្ដី​បាន​និយាយ​ថា​ ក្រុម​មិន​ទាន់​ទម្រង់​លេង​ច្បាស់​លាស់​នៅ​ឡើយ​ទេ។

ជុំវីញលទ្ធផលឈ្នះក្នុងការប្រកួតមិត្តភាពនេះ លោក គ្រូ គឹម ភក្តី ដែលជាគ្រូបង្គោលក្លិបបឹងកេត បានពន្យល់ថា៖

“ ការប្រកួតម្សិលមិញនេះ គឺជាការរៀបចំលក្ខណៈឆ្ពោះទៅរកការប្រកួតលីគកំពូលកម្ពុជា ជើងទីមួួយ នៅដើមខែមីនាខាងមុខ អញ្ចឹងការលេងម្សិលមិញគឺខុសប្លែកពីពេលលេង Pre-Season ព្រោះពេល Pre-Season យើងផ្តោតលើការតេស្តកីឡាករម្នាក់ៗ ថាតើពួកគាត់អាចបំពេញតួនាទីណាមួយបានច្បាស់លាស់ អញ្ចឹងការសមចាប់ពីពេលនេះតទៅ គឺយើងព្យាយាមផ្តោតទៅលើបច្ចេកទេស និងការលេងជាក្រុម អញ្ចឹងហើយទើបយើងឃើញថាការលេងរបស់យើងម្សិលមិញនេះ វាល្អប្រសើរជាងកាលពី Pre-Season ” ។

៣គ្រាប់របស់បឹងកេត សំរេចបានដោយកីឡាករ កម្ពុជា ទាំង៣គ្រាប់ រួមមាន ម៉ាត់ នូរុណ ២គ្រាប់ម្នាក់ឯង នាទី ៨ និង ២៧ ខណៈ ឱ ភារុណ រកបាន ១គ្រាប់ នៅនាទី ១៥ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT