Pep ​អត់​ទាន់​គិត​រឿង​ពាន​ទេ ​ទោះ​ដាច់​១០​ពិន្ទុ​ឈរ​កំពូល​តារាង​ហើយ​ក៏​ដោយ​

​ក្រុម Manchester City ​កំពុង​ឈរ​នៅ​កំពូល​តារាង Premier League ​ដាច់​១០​ពិន្ទុ​ពី​ក្រុម​លេខ​២​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Everton ​៣-១ ​នៅ​យប់មិញ​នេះ។

​ក្រុម​របស់​លោក Pep ​នា​ពេល​នេះ​កំពុង​ធ្វើ​បាន​ល្អ​មែនទែន ​ដោយ​ក្រៅ​ពី​ឈរ​នៅ​កំពូល​តារាង​ហើយ ​ពួកគេ​ក៏​កំពុង​កាន់​កាប់​កំណត់ត្រា​ឈ្នះ​១៧​ប្រកួត​ជាប់​គ្នា​ផង​ដែរ។ ​ដោយ​នេះ​ជា​កំណត់ត្រា​ល្អ​ណាស់​នា​រដូវ​កាល​នេះ ​បើ​ទោះ​ជា​ពួកគេ​បើក​រដូវ​កាល​មិន​សូវ​បាន​ល្អ​ក៏​ដោយ។ ​តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​លោក Pep ​នៅ​មិន​ទាន់​ឱ្យ​កីឡាករ​គិត​រឿង​ពាន​រង្វាន់​នៅ​ឡើយ​ទេ។

​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​បាន​និយាយ​ថា​៖ “ខ្ញុំ​នៅ​មិន​ទាន់​គិត​រឿង​ចំណាត់​ថ្នាក់​ក្នុង​តារាង​នោះ​ទេ។ ​យើង​មិន​ទី​នេះ​ដើម្បី​ទទួល​បាន​ជ័យជម្នះ ​និង​បន្ដ​វា​រហូត​ទៀត។ រឿង​ដែល​ត្រូវ​គិត​គឺ​៣​ពិន្ទុ​សម្រាប់​ការ​ប្រកួត​បន្ដ​បន្ទាប់​ទៀត”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT