Asian Games៖ ម៉ាឡេស៊ី ធ្វើបានល្អឥតខ្ចោះក្នុងព្រឹត្តិការណ៍ Asian Games 2018

ពិតជាអស្ចារ្យបំផុតសម្រាប់ម៉ាឡេស៊ី ដែលបានជួបសុទ្ធតែក្រុមខ្លាំង តែអាចយកឈ្នះបានដូចជា កៀហ្ស៊ីស៊ីស្ថាន ៣-១ និងឈ្នះអតីតក្រុមជើងឯក ៤សម័យកាល កូរ៉េខាងត្បូង ២-១ ថែមទៀតផង។

ក្រុមជម្រើសជាតិម៉ាឡេស៊ី U-23 នឹងត្រូវបន្តជួបក្រុមជម្រើសជាតិជប៉ុន U-23 នៅវគ្គ ១៦ក្រុមចុងក្រោយ លើវិញ្ញាសារបាល់ទាត់ ក្នុងព្រឹត្តិការណ៍ Asian Games 2018 ។

ជប៉ុន បានបញ្ចប់ដោយឈរលេខរៀងទី ២ ក្នុងពូល D ក្រោយពីចាញ់ប្រកួតចុងក្រោយរបស់ពួកគេ ១-០ ទល់នឹងវៀតណាម កាលពីថ្ងៃសុក្រកន្លងទៅ។

គ្រាដែល ម៉ាឡេស៊ី ដែលបានឆ្លងផុតពូល E ក្នុងនាមជាក្រុមកំពូលតារាង ដោយមិនគិតពីលទ្ធផលនៃការប្រកួតជាមួយ បារ៉ែន ក្នុងថ្ងៃនេះ ដោយគណនារូបមន្តជួបគ្នា (Head-To-Head) ។

កូនក្រុមរបស់លោក Ong-Kim នឹងត្រូវជួបក្រុមសាម៊ូរ៉ៃ នៅថ្ងៃទី ២៤ ខែ សីហា វេលាម៉ោង ៨:៣០នាទីយប់ នៅកីឡដ្ឋាន Patriot Chandrabhaga ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT