ក្លិបថ្មីថ្មោងក្នុងលីគ ព្រៃវែងអេហ្វស៊ី​ប្រកាស​បង្កើតពានមិត្តភាពបើករដូវកាលមួយ​ទៀត​ហើយ

ក្លិបបាល់​ទាត់​ខេត្តព្រៃវែង Prey Veng Football Club បាន​ប្រកាស​ក្នុង​ទំព័រហ្វេសបុករបស់​ខ្លួនថា​ ពាន​រង្វាន់មិត្តភាព” PREYVENG PRE-SEASON CUP 2021 “ដោយមានក្រុម​ចូលរួម​ចំនួន​៤ មាន​ដូចជា​ម្ចាស់​ផ្ទះ​ព្រៃវែងអែហ្វស៊ី, វិសាខា, គីរីវង់សុខសែនជ័យ និង​អគ្គីសនីកម្ពុជា។

May be an image of 4 people and text that says 'PREYVENG PRE-SEASON CUP 2021 CAMBOUIA PRIN 13 ថ្ងៃទី ១៨ ដល់ ២០ ខែកុម្ភៈ ឆ្នាំ២០២១ កីឡូដ្ឋាន ខេត្តព្រៃវែង'

ពានរង្វាន់​នេះ​រៀបចំ​ពី​ថ្ងៃ​ទី​១៨-២០ ខែកុម្ភៈឆ្នាំ ២០២១ លើ​ទីលាន​កីឡដ្ឋាន​ខេត្ត​ព្រៃវែង។ ក្នុង​ពេល​កន្លង​ទៅ​នេះ​! មាន​ពាន​រង្វាន់មិត្តភាព​បើករដូវកាល​៣​ព្រឹត្តិការណ៍ផ្សេង​គ្នា​ហើយ​ដែល​បាន​រៀប​ចំ​ដោយ​ជោគជ័យ​ពោល​គឺ SRU Pre0Season Super Cup 2021 នៅ​កីឡដ្ឋាន​ SRU Stadium ក្នុង​ខេត្តសៀមរាម ពាន​រង្វាន់ Cambodian Airways Cup 2021 ដែល​រៀប​ចំ​នៅ​កីឡដ្ឋាន Cambodian Airways (ប្រកួតចប់​នៅ​ល្ងាច​នេះ) និង​ពាន​រង្វាន់ Forward Pre-season Cup 2021 ដែល​ទើប​ប្រកួតចប់​កាល​ពី​ម្សិលម្ងៃ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT