ដោនថោន បំបាក់ក្រុមការពារតំណែងជើងឯកកំចាយមារ លើកពានហ្វ៊ូតសាល

ក្រុមដោនថោនស្ព័ត បានគ្រងជើងឯកការប្រកួតលីគបាល់ទាត់ក្នុងសាល បន្ទាប់ពីបានបំបាក់ក្រុមជើងឯកឆ្នាំចាស់ សសយក កំចាយមារ ដោយលទ្ធផល ៥ទល់និង៣ កាលពីម្សិលមិញ នៅទីលាន The Blue Sport។​

ក្រុមទាំង២បានបង្ហាញពីគុណភាពនៃការរៀបចំយ៉ាងល្អ។ ដោនថោន មានឱកាសនាំមុខមុន ៣-០ នៅវគ្គទី១ មុនបន្ថែមទៅមករហូតបញ្ចប់ដោយលទ្ធផល ៥-៣។

ជ័យជម្នះនេះ បានជួយឲ្យពួកគេលើកពានលីគកំពូលនេះលើកដំបូង អមជាមួយប្រាក់រង្វាន់៣០លានរៀលផងដែរ។ ក្រៅពីនេះ ដោនថោន ក៏ឈ្នះពានគ្រូល្អ និងអ្នកចាំទីល្អជាងគេថែមទៀត។

សម្រាប់ពាននេះ នឹងជួយឲ្យក្រុមមានទីលានផ្ទាល់ខ្លួនចាប់បានកៅអីតំណាងកម្ពុជាទៅលេងពាន AFF Futsal នៅឆ្នាំ២០១៩ខាងមុខ។

ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅក្រុមឱម៉ាល់ដែលបំបាក់ Home Sport ដោយលទ្ធផលលើសលប់ ៨-២។

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT