Minamino ​ទៅ​លេង​ឱ្យ ​Southampton ​រហូត​ដល់​ចប់​រដូវ​កាល​នេះ​

ខ្សែ​បម្រើ Takumi Minamino ​បាន​ផ្លាស់​ទៅ​លេង​ឱ្យ​ក្រុម Southampton ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រហូត​ដល់​ចប់​រដូវ​កាល​នេះ ​ក្រោយ​ពី​នៅ​ក្រុម Liverpool ​មិន​សូវ​មាន​ឱកាស​លេង។

​ការ​ផ្ទេរ​ខាង​លើ​នេះ​កើត​ឡើង ​នៅ​នាទី​ចុង​ក្រោយ​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ក្នុង​ខែ​មករា​នេះ។ ​ដោយ Minamino ​នឹង​លេង​ឱ្យ Southampton ​ដល់​ចប់​រដូវ​កាល ជាមួយ​លក្ខខណ្ឌ​ត្រូវ​មាន​នាទី​លេង​គ្រប់គ្រាន់​ផង​ដែរ។ ​កីឡាករ​ជប៉ុន​នេះ ​សម្រេច​ចិត្ត​ចេញ​ពី Anfield ​ដោយសារ​តែ​រូបគេ​មិន​សូវ​មាន​នាទី​លេង​សោះ​នា​រដូវ​កាល​នេះ។

​កីឡាករ​សញ្ជាតិ​ជប៉ុន Minamino បាន​ចូលរួម​ជាមួយ Liverpool កាល​ពី​ខែ​ មករា ឆ្នាំ ២០២០ ផ្ទេរ​ពី​ក្លឹប Red Bull Salzburg ក្នុង​តម្លៃ​ខ្លួន​៧,២៥​លាន​ផោន៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT