Ole ​ថា Bruno ​ហាត់​ហ្វ្រីឃីគ ៤៥​នាទី ​មុន​ការ​ប្រកួត​ទល់ Liverpool ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​ក្រុម Liverpool ​ក្នុង​លទ្ធផល ៣-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់ FA Cup ​កាល​ពី​យប់មិញ​នេះ​។

​ក្រុម Man Utd ​ដែល​កំពុង​ឡើង​ជើង​នោះ ​ធ្វើ​បាន​ល្អ​ណាស់​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម​ហង្ស​ក្រហម។ ​ពួកគេ​អាច​រក​គ្រាប់​បាល់​តាម​ស្មើ​វិញ ​និង​បន្ដ​រហូត​ដល់​ជ័យជម្នះ​ក្នុង​លទ្ធផល ៣-២ ​ដោយ​គ្រាប់​​បាល់ទី​៣​នោះ ​ធ្វើ​បាន​សម្រេច​ពី​សំណាក់​ការ​ទាត់​ហ្វ្រីឃីគ​របស់ Bruno ​។ ​

​សម្រាប់​ការ​ទាត់​នេះ​ដែរ ​លោក Ole ​អ្នក​ចាត់ការ​ក្រុម Man Utd ​បាន​បញ្ជាក់​ថា​កូន​ក្រុម​របស់​លោក Bruno ​បាន​ហាត់​រៀន​ទាត់​ហ្វ្រីឃីគ​នេះ​ចំនួន​៤៥​នាទី​មុន​ការ​ប្រកួត។ ​ដូច្នេះ​ហើយ​ទើប​រូបគេ​អាច​ស៊ុត​កោង​បាន​ល្អ​ផុត​ដៃ​របស់​អ្នក​ចាំទី Alisson ​បាន​៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT