ស៊ុត​បញ្ចូលទី​២​គ្រាប់​ទល់​ក្រុម Man Utd U23 យុវជនថៃ ​Suengchitthawon កំពុងបង្ហាញចំណាប់​អារម្មណ៍​ខ្លាំង

កូនកាត់បារាំង – ថៃវ័យ ២០ ឆ្នាំ Thanawat Suengchitthawon បានក្លាយជាចំណាប់​អារម្មណ៍របស់អ្នកគាំទ្របាល់ទាត់អាស៊ីអាគ្នេយ៍នៅពេលដែលគាត់រកបាន ២ គ្រាប់ក្នុងការប្រកួតជាមួយ Manchester United U23 កាលពីប៉ុន្មាន​ថ្ងៃ​មុន។

វាជាការប្រកួតក្នុង Premier League 2 ដែល​ជា​ពានរង្វាន់​មួយសម្រាប់​កីឡាករវ័យក្មេងអាយុក្រោម ២៣ ឆ្នាំមកណី​សាលាយុវជនថ្នាលក្លិបផ្សេងៗ​ប្រកួតប្រជែងរៀងៗខ្លួន។ នៅក្នុងការប្រកួតនោះ Leicester City បានយកជ័យជម្នះ ៤-២ លើក្រុមបិសាចក្រហម Manchester United (MU) ដែលដឹកនាំដោយលោក Neil Wood ។ Thanawat រកបានគ្រាប់បាល់ដំបូងនៅនាទីទី ១៤ មុនពេល MU ធ្វើបានតាមស្មើ និងបញ្ចប់តង់ទី ២ ២-២ ។

តង់ទី ២ ឃើញថា Leicester វាយបកមកវិញ ហើយលទ្ធផលបានប្តូរទៅជា ៣-២ ដោយសារគ្រាប់បាល់របស់កីឡាករ Jacob Wakeling នៅនាទី ៤៧ ។នៅ​នាទី​៧១ Thanawat Suengchitthawon បន្ថែម​គ្រាប់​បាល់​ទី​២​របស់​ខ្លួន ហើយ​ក៏​ជា​គ្រាប់​ជ័យជម្នះ​ឲ្យ​ក្លិប​ផង​ដែរ។​ សមត្ថភាពលេចធ្លោរបស់គាត់បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រថៃដែលចង់ឱ្យគាត់មកពង្រឹងក្រុមជម្រើសជាតិរបស់ប្រទេសនៅក្នុងយុទ្ធនាការប្រកួតជម្រុះ World Cup ឆ្នាំ ២០២២ ខាងមុខនេះ។

Thanawat កើតនៅប្រទេសបារាំង ប៉ុន្តែឪពុកម្តាយរបស់គាត់មកពីប្រទេសថៃ។ លើសពីនេះទៀតគាត់ត្រូវបានគេហៅឱ្យលេងជាមួយក្រុមជម្រើសជាតិបារាំង B-17 ហើយត្រូវបានតែងតាំងជាប្រធានក្រុម។ ផ្អែកលើឈាមតំណពូជ Thanawat មានសិទ្ធិចូលរួមក្នុងក្រុមជម្រើសជាតិថៃ ប៉ុន្តែមិនដែលត្រូវបានគេហៅមកទល់ពេលនេះទេ។ គាត់បានចុះកុងត្រាអាជីពដំបូងរបស់គាត់ជាមួយ Leicester City កាលពីខែមុន។

វាជាឱកាសដ៏ល្អបំផុតសម្រាប់គាត់បើ​អាច​មាន​ឈ្មោះ​ក្នុង​ក្រុម​ធំក្រោមការគ្រប់គ្រងរបស់ Brendan Rodgers ។ ដូច្នេះ Thanawat មិនបានគិតចង់វិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិថៃនាពេលអនាគតនោះទេ ព្រោះវានឹងប៉ះពាល់ដល់ឱកាសរបស់គាត់ក្នុងការលេងនៅលីគកំពូលអង់គ្លេស (EPL) នៅរដូវកាលនេះ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT