Rio ​ថា Pogba ​កំពុង​ឡើង​ដល់​ចំណុច​កំពូល​របស់​គេ​ហើយ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Fulham ​ក្នុង​លទ្ធផល ២-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ដោយ​២​គ្រាប់​របស់​ក្រុម​បិសាច​ក្រហម ​រក​បាន​ដោយ Edinson Cavani ​១​គ្រាប់ ​និង​ការ​ស៊ុត​ពី​ចម្ងាយ​យ៉ាង​ស្អាត​របស់ Pogba ​មួយ​គ្រាប់​ទៀត។ ​ជ័យជម្នះ​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Ole ​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Premier League ​ហើយ។

​ចំពោះ​ទម្រង់​លេង​របស់ Pogba ​ដែល​កំពុង​ឡើង​ជើង​នេះ​ដែរ ​បាន​ធ្វើ​ឱ្យ​លោក Rio ​បាន​និយាយ​ថា​៖

“ខ្ញុំ​គិត​ថា ​ថ្ងៃ​នេះ​គាត់​លេង​បាន​ល្អ​ណាស់។ ​គាត់​បាន​បង្ហាញ​ចំណុច​កំពូល​របស់​គាត់ ​ដែល​បង្កើត​ឱកាស​ជា​ច្រើន។ ​គាត់​ចាប់​ផ្ដើម​ការ​លេង​យ៉ាង​រហ័ស​របស់​ខ្លួន ​មិន​មែន​ដើម្បី​តែ​ការពារ​បាល់​ដូច​រាល់​ដង​នោះ​ទេ។ ​គាត់​ពិត​ជា​បាន​បង្ហាញ​សមត្ថភាព​សក្ដិសម​សម្រាប់​តំណែង​របស់​គាត់​ហើយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT