ក្រុមបិសាចក្រហម Manchester United បានយកឈ្នះ ២-១ ទៅលើក្រុមម្ចាស់ផ្ទះ Fulham ហើយ ៣ ពិន្ទុដ៏មានន័យបានរុញឲ្យពួកគេរំកិលឡើងមកឈរកំពូលតារាង Premier League សារជាថ្មីទៀតហើយ។
នៅឯកីឡដ្ឋាន Craven Cottage ក្រុមម្ចាស់ផ្ទះបានស៊ុតបើកឆាកមុននៅនាទីទី ៥ ធ្វើបានដោយកីឡាករ Lookman មុនរំលង ១៦ នាទីបន្ទាប់ Cavani មានឱកាសស៊ីបាល់ចំណេញដល់សល់ពីជើងរបស់ Bruno រកបានគ្រាប់បាល់តាមស្មើ។
ការប្រកួតបានបន្តដល់តង់ទីពីរ ហើយមកទល់នាទី ៦៥ ទើបគ្រាប់បាល់បានកើតឡើងទៀតតាមរយៈថ្វីជើងស៊ុតស៊ីជ្រុង ៩០ យ៉ាងស្អាតពីសំណាក់ខ្សែបម្រើ Paul Pogba ដែលវាក៏ជាគ្រាប់បាល់ជ័យជម្នះសម្រាប់ United ផងដែរ៕
ទស្សនាវីដេអូខាងក្រោម៖
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍នេះ United ឈរលេខ ១ មាន ៤០ ពិន្ទុ ខណៈ City មាន ៣៨ ពិន្ទុ (នៅខ្វះ ១ ប្រកួត) និង Leicester City ដែលឈរកំពូលតារាងម្សិលមិញមាន ៣៨ ពិន្ទុស្មើគ្នា៕