Carragher៖ “Salah ចង់​ផ្ទេរ​ទៅ​ក្លឹប​មួយ​រវាង Real Madrid ឬ Barcelona”

អតីត​ខ្សែ​ការពារ​របស់​ហង្ស​ក្រហម​ Liverpool គឺ​លោក Jamie Carragher បាន​និយាយ​ថា ក្លឹប Barcelona ឬ Real Madrid នឹង​តែងតែ​ស្ថិត​ក្នុង​ការ​គិត​​របស់ Mohamed Salah ដោយ​គ្រាន់​ថា​មិន​អាច​សម្រេច​បាន​នៅ​ពេល​នេះ។

បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​អេហ្សីប​បាន​ទទួល​ជោគជ័យ​យ៉ាង​ធំធេង​នៅ​រយៈ​ពេល ៣ ឆ្នាំ​ចុង​ក្រោយ ចាប់​តាំង​ពី​ការ​ផ្ទេរ​មក​ចូលរួម​នៅ Premier League ហើយ​ក៏​ធ្លាប់​ជួយ​ឲ្យ​ហង្ស​លើក​ពាន Champions League កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ផង​ដែរ។

ក្រឡេក​ទៅ Carragher បាន​និយាយ​ថា៖ “Mo Salah គឺ​ជា​កីឡាករ​មួយ​ដែល​ប្រាកដ​ជា​ចង់​បាន​ឈ្មោះ Barcelona ឬ Real Madrid នៅ​លើ CV របស់​គេ ដោយ​កីឡាករ Eden Hazard ក៏​ដូច​គ្នា​គេ​តែងតែ​ចង់​ទៅ Real Madrid បែប​នេះ​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ នៅ​ពេល Salah គិត​ពី​អាជីព​របស់​គេ​ទៅ​ថ្ងៃ​មុខ គ្រាន់​ថា​ស្ថានភាព​ពេល​នេះ​ផ្នែក​ហិរញ្ញវត្ថុ គឺ​ជា​បញ្ហា​ដែល​ក្លឹប​មិន​អាច​ចំណាយ​លើ​គេ​បាន​ទេ”។

លោក​បន្ថែម​ទៀត​ថា៖ “អ្នក​កំពុង​និយាយ​អំពី​តម្លៃ​លើស​ពី ១០០ លាន​ផោន បែប​នេះ​ខ្ញុំ​គិត​ថា Real Madrid និង Barcelona ប្រាកដ​ជា​សម្លឹង​ឃើញ​ដូច​គ្នា​ទៅ​លើ Mbappe ឬ Halland ឬ Mane ឬ Salah នោះ​ក៏​ដោយសារ​តែ​កត្តា​អាយុ​របស់​ពួក​គេ”៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT