Depay៖ “ខ្ញុំ​នឹង​ល្អ​ជាង​នេះ ១០ ដង បើ​ផ្ទេរ​ទៅ​ក្លឹប​កំពូល​មួយ​ក្នុង​ចំណោម​ ៣”

ខ្សែ​ប្រយុទ្ធ Memphis Depay ដែល​ជា​តារា​ឆ្នើម​របស់​ក្លឹប Lyon បាន​អះអាង​ថា​ខ្លួន​នឹង​មាន​គុណភាព​លេង​ល្អ​ជាង​បច្ចុប្បន្ន​ដល់​ទៅ ១០ ដង​ឯ​ណោះ ប្រសិន​ទៅ​ចូលរួម​នៅ​ក្លឹប​កំពូល​មួយ​ក្នុង​ចំណោម​ក្លឹប​កំពូល​ទាំង ៣ ក្នុង​លោក។

សារ​នេះ​បាន​ធ្វើ​ឲ្យ​គេ​នឹក​ឃើញ​ថា ប្រហែល​ជា Depay សម្លឹង​ឃើញ​ការ​ផ្ទេរ​ទៅ​ក្លឹប Barcelona ហើយ ក្រោយ​ពេល​ដែល​អ្នកចាត់ការ​នៅ​ទី​នោះ​គឺ​លោក Ronald Koeman តាម​ចង់​បាន​គេ​ស្រាប់​ផង​នោះ។

ប្រាប់​ទៅ​សារព័ត៌មាន Canal+ ​កីឡាករ​ត្រៀម​ផុត​កុងត្រា​នៅ​បញ្ចប់​រដូវ​កាល ២០២០/២១ និយាយ៖ “Houssem Aouar និង​ខ្ញុំ​ដឹង​ថា យើង​កំពុង​លេង​ឲ្យ​ក្លឹប​ល្អ​មួយ តែ​យើង​ចង់​ទៅ​ចូលរួម​នៅ​ក្លឹប​កំពូល​មួយ​ក្នុង​ចំណោម​ក្លឹប​កំពូល​ទាំង ៣ ក្នុង​លោក ហើយ​អ្នក​នឹង​បាន​ឃើញ Houssem ក៏​ដូច​ជា​ខ្ញុំ អាច​ធ្វើ​បាន​ល្អ​ជាង​មុន ១០ ដង”។

គួរ​រំឭក​ថា ភាគរយ​ដែល Depay អាច​ផ្ទេរ​ទៅ Barcelona នៅ​ខែ​មករា​នេះ គឺ​មិន​អាច​កើត​ឡើង​នោះ​ទេ ព្រោះ Barcelona កំពុង​ជាប់​គាំង​លើ​ការ​ចំណាយ ហើយ​ណា​មួយ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លឹប​ថ្មី ត្រូវ​បាន​លើក​ពេល​ថែម​ទៀត អ៊ីចឹង​មាន​តែ​នៅ​រដូវ​ក្តៅ​នា​ពេល​បន្ទាប់៕

ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT