សហព័ន្ធកីឡាបាល់​ទាត់កម្ពុជាប្រកាសពី​ការ​ការ​ប្រកួត​ពាន​រង្វាន់នានា​ឡើង​វិញ​ក្នុងឆ្នាំ២០២១

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជាបាន​ប្រកាស​កាល​ពី​ព្រឹកមិញ​នេះ​ថា ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ជម្រើសជើងឯកជាតិលីគ២ និងជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ ឆ្នាំ២០២០ និងពានរង្វាន់បាល់ទាត់ក្នុងសាល Tiger ២០២០ នឹង​ត្រូវ​បើកដំណើរការឡើងវិញ តាមកាលបរិច្ឆទខាងក្រោម ៖


១.ជម្រើសជើងឯកបាល់ទាត់នារី ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
២.ជម្រើសជើងឯកជាតិលីគ២ ចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១
៣.ជម្រើសជើងឯកយុវជនអាយុក្រោម១៥ឆ្នាំ និងអាយុក្រោម១៨ឆ្នាំ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១
៤.ពានរង្វាន់បាល់ទាត់ក្នុងសាល ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១

សូមបញ្ជាក់​ថា​ពាន​រង្វាន់​ទាំង​បួន​ខាងលើ​ជួប​បញ្ហា​លើក​ពេល​២​ដង​រួច​មក​ហើយ​ដោយ​សារ​តែ​ស្ថានភាព​នៃ​ការ​ឆ្លង​កូវីដ១៩​ក្នុង​ប្រទេស។ ក្រោយពីប្រមុខរាជរដ្ឋាភិ បាលកម្ពុជា បានប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគន៍២៨វិច្ឆិកា កាលពីពេលកន្លងទៅថ្មីៗនេះ ហើយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន​ និងកីឡា ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ក៏បានចេញលិខិតផ្លូវការមួយ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យមានដំណើរការឡើងវិញ នូវអាជីវកម្មក្លឹបហាត់ប្រាណ ការលេងកីឡា ការប្រកួតកីឡានានាឡើងវិញ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT