ធ្លាប់​ហែលកាត់​ច្រើន​គ្នា​ហើយ Haaland ចុច​ឈ្មោះ ៣ រូប​នេះ​ជា​ខ្សែ​ការពារ​កណ្ដាល​ល្អ​បំផុត​ក្នុង​លោក​

យុវជន​ឆ្នើម Erling Haaland របស់​ក្លឹប Borussia Dortmund នៅ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គេ​បាន​ហែលកាត់​នូវ​ការ​ប្រកួត​ធំៗ​ជា​ច្រើន មិន​ថា​តែ​នៅ​ក្នុង​ក្របខ័ណ្ឌ Bundesliga ក៏​ដូច​ជា​ការ​ប្រជែង​ពាន​រង្វាន់​អឺរ៉ុប។

នៅ​រដូវ​កាល ២០២០/២១ កីឡាករ​វ័យ ២០ ឆ្នាំ រក​បាន ១៧ គ្រាប់​និង Assist ៣ លើក​ហើយ​នៅ​ការ​បង្ហាញ​ខ្លួន​សរុប ១៤ ប្រកួត។ ដោយឡែក​ថ្មីៗ​នេះ Haaland បាន​បង្ហាញ​ការ​យល់​ឃើញ​ពី​ឈ្មោះ​ខ្សែ​ការពារ​កណ្ដាល​ល្អ​បំផុត​ទាំង ៣ ដែល​អ្នក​គាំទ្រ​ក្លឹប Real Madrid, Liverpool និង Napoli ប្រាកដ​ជា​រីករាយ​នឹង​ចង់​ដឹង។

ខ្សែ​ប្រយុទ្ធ​កណ្តាល Haaland និយាយ៖ “ខ្ញុំ​គិត​ថា​ខ្សែ​ការពារ​កណ្តាល​ល្អ​បំផុត​ទាំង ៣ ក្នុង​លោក គឺ​រួម​មាន Sergio Ramos, Virgil van Dijk និង Kalidou Koulibaly ដោយ​អ្នក​ទាំង​បី​ពិត​ជា​មាន​កាយសម្បទា​រឹងមាំ ហើយ​ក៏​ឆ្លាត​វាងវៃ​ខ្លាំង​ផង​ដែរ​នៅ​លើ​ទីលាន”។

គួរ​រំឭក​ថា​កីឡាករ​សញ្ជាតិ​ន័រវែស ធ្លាប់​បាន​តតាំង​អ្នក​ទាំង​បី នៅ​កំឡុង​ការ​ប្រកួត Champions League និង​ប្រកួត​មិត្តភាព គ្រា​គេ​នៅ​ជា​កីឡាករ​របស់​ក្លឹប RB Salzburg មុន​ផ្ទេរ​មក Dortmund នៅ​ឆ្នាំ ២០២០៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT