ប្រទះឃើញ Darwin Nunez នៅ Barcelona ជាមួយ Araujo ប៉ុន្មានថ្ងៃបន្ទាប់ពីពាក្យចចាមអារ៉ាមអំពីការផ្ទេររបស់គាត់

 

Darwin Nunez ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅទីក្រុង Barcelona ជាមួយខ្សែការពារ Araujo តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​លេច​ចេញ​ជា​គោលដៅ​ផ្ទេររបស់ក្លឹបកាតាឡាន់។ SunSport បានបង្ហើបថា ខ្សែប្រយុទ្ធរូបនេះគឺជាបេក្ខភាពដ៏ភ្ញាក់ផ្អើលមួយក្នុងការចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញនៅរដូវក្តៅនេះ។ប៉ុន្មានថ្ងៃមុនគាត់ក៏បានលុបរូបភាពទាំងអស់ដែលគាត់បានលេងឱ្យ Liverpool ចេញពីទំព័រ Instagram របស់គាត់។ ឥឡូវនេះ Nunez បានបង្ហាញខ្លួនដើម្បីជំរុញការរំពឹងទុកបន្ទាប់ពីបានភ្ជាប់ទំនាក់ទំនងជាមួយមិត្តរួមក្រុមជម្រើសជាតិរបស់គេ។ កីឡាករ​វ័យ ២៤ឆ្នាំ​រូបនេះ​កំពុងនៅ Barcelona ជាមួយ​មិត្ត​រួម​ជាតិ​អ៊ុយរូហ្គាយ Ronald Araujo ដែល​លេង​ឱ្យ Barca។ Araujo បាន​ចែក​រំលែក​នៅរូប​ Selfie របស់​ខ្លួន​និង Nunez ទៅ​កាន់ Instagram រួម​ជាមួយ​ពាក្យ​ថា “Mi Hermano” ដែល​មាន​ន័យ​ថា “My Brother”។ អ្នក​ទាំង​ពីរ​ធ្លាប់​លេង​ជាមួយ​គ្នា​១៧​ដង​ឱ្យ​អ៊ុយរូហ្គាយ​ទាំង​កម្រិត​យុវជន​និង​ឈុតធំ។ វាស្របពេលដែល Barcelona កំពុងសម្លឹងមើលការផ្លាស់ប្តូរដ៏មានសក្តានុពលសម្រាប់ខ្សែប្រយុទ្ធក្នុងរដូវក្តៅខាងមុខ។ Nunez ត្រូវបានគេកំណត់ថាជាអ្នកជំនួស Robert Lewandowski ប្រសិនបើគាត់ចាកចេញពីក្លឹប។ Barca ក៏ជឿថា Liverpool នឹងមានឆន្ទៈក្នុងការលក់ Nunez ដើម្បីបង្កើនប្រាក់សម្រាប់រៀបចំក្រុមឡើងវិញរបស់លោក Arne Slot ដែលជាអ្នកចាត់ការថ្មី។

គួររំលឹកផងដែរថា Nunez នៅសល់កុងត្រារយៈពេល ៤ឆ្នាំទៀតនៅ Anfield ដោយបានចុះហត្ថលេខាពី Benfica ក្នុងឆ្នាំ ២០២២។ ទោះបីជាមានការរិះគន់ពីអ្នកគាំទ្រគូប្រជែងក៏ដោយ គាត់បានស៊ុតបញ្ចូលទីបាន ១៨គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន ១៣ដង នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ មានតែ Mohamed Salah ប៉ុណ្ណោះដែលស៊ុតបញ្ចូលទីបានច្រើនជាង Nunez សម្រាប់ក្រុម Liverpool រហូតមកដល់ពេលនេះ។

 

ប្រភព The Sun

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT