នៅការប្រកួតជុំទី ១៤ នៅក្របខ័ណ្ឌ Serie A កាលពីយប់មិញ បានបង្ហាញលទ្ធផលមកហើយ ដោយក្រុម AC Milan ដែលឈរកំពូលតារាងបានបន្តទទួលជ័យជម្នះ មាន ៣៤ ពិន្ទុ តាមប្រកៀកដោយក្លឹប Inter Milan មាន ៣៣ ពិន្ទុ។
ទន្ទឹមនោះក្រុមផ្សេងទៀតដូចជា AS Roma និង Sassuolo ក៏យកបាន ៣ ពិន្ទុដូចគ្នានៅជុំតែមួយ ហេតុនេះហើយទើបរុញឲ្យក្រុមសេះបង្កង់ Juventus បច្ចុប្បន្នខ្ទាតដល់លេខ ៦ ក្រៅតារាង Top 5 ជាបណ្ដោះអាសន្ន (ពិន្ទុ Juventus គិតត្រឹមជុំទី ១៣)។
បញ្ជាក់ថា ក្រឡេកទៅមើលការប្រកួតរបស់ AC Milan យប់មិញ គឺលោកព្រះ Zlatan មិនទាន់បានចូលលេងនោះទេដោយសារជួបបញ្ហារបួស ប៉ុន្តែសមាជិកក្រុមឯទៀតនៅតែពុះពារធ្វើបានយ៉ាងល្អ ហើយយកឈ្នះ ៣-២ ទៅលើក្រុមខ្លាំង Lazio៕
ទស្សនាវីដេអូខាងក្រោម៖